បាត់ដំបង: វាជាលទ្ធផលមួយដែលគួរអោយកត់សំគាល់ផងដែរដែលកំលាំងចំរុះស្រុកមោងឫស្សីខេត្តបាត់ដំបងបានចេញប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ្រដែលមានរយ:ពេល4ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី 28ដល់ថ្ងៃទី31-10-14 ត្រង់ចំនុចព្រៃរនាមក្រោមលើឃុំចំនួនពីរគឺឃុំតាលាស់ និងឃុំ
ជ្រៃ ក្នុងទឹកដីស្រុកមោងឫស្សី. ។
លោកវរ:សេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សីបានលើកឡើងថា ដោយសង្គេតឃើញថាបទល្មើសនេសាទ្រនៅតាមបណ្តោយព្រៃរនាមជាប់មាត់បឹងទន្លេសាបនៅតែមានកើតឡើងជាបន្តបន្ទាប់ពីសំណាក់ក្រុមឱកាសនិយមមួយចំនួននោះទើបលោក គឹម សៀ អភិបាលរងស្រុកបានរៀបចំកំលាំងចំរុះមួយដែលក្នុងនោះមានជលផលស្រុកម្នាក់ សហគមន៍7នាក់ នគរបាល2នាក់កងរាជអាវុធហត្ថម្នាក់ និងកំលាំងសឹករងស្រុកម្នាក់ បានចេញប្រតិបត្តិការរយ:ពេល4ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី28តុលានៅត្រង់ចំនុចតំបន់ព្រៃរនាមក្រោមស្ថិតក្នុងឃុំជ្រៃ និងឃុំតាលាស់. ។
លោកអធិការបានបន្តថា ជាលទ្ធផលក្នុងយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ្រនេះកំលាំងចំរុះបានប្រមូលសាច់មង ណរ៉ាវប្រវែង 2250mដែលក្រុមរកសុីបទល្មើសលួចដាក់ពង្រាយក្នុងតំបន់ព្រៃរនាមក្រោម បង្គោលចំនួន 415 ដើម ឡុកចំនួន9 ព្រមទាំងបានលែងត្រីទៅក្នុងទឹកវិញចំនួន100kក្នុងកិច្ចប្រតិបត្តិការនេះគឺទីតាំងប្រព្រឹត្តបទល្មើសពុំមាននរណាម្នាក់ចេញមុខមកអះអាងថាជាម្ចាស់នោះឡើយដោយពួកគេនាំគ្នាគេចខ្លួនបាត់អស់រលីង និងដោយសារតែផ្លូវឆ្ងាយព្រមទាំងពោរពេញដោយទឹកផងនោះទើបកំលាំងចំរុះសំរេចប្រមូលវត្ថុតាងបទល្មើសទាំងនោះធ្វើការដុតកំទេចចោលនៅទីនោះតែម្តង ហើយក៏កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសនេះដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ. ៕