​លោក​ស៊ី ក​យ រង​ប៉ុស្តិ៍​ច្រករបៀង ភូមិ​ឡុំ​ប្រហើ​ន​ហ៊ាន​ឃុបឃិត​ជាមួយ​កងកម្លាំង​វៀតណាម​លួច​ដឹកឈើ​ក្រហម​៥០​កំណាត់​ឆ្លងដែន​

0

​រតនគិរីៈ លោក​ស៊ី ក​យ នាយរង​ប៉ុស្តិ៍​ច្រករបៀង​ភូមិ​ឡុំ និង​គួរ​កន ឃុបឃិត​ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​ប្រទេស​វៀតណាម លួច​ដឹកឈើ​ក្រហម​ចំនួន​៥០​កំណាត់​ឆ្លងដែន នៅ​ដី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំការកៅស៊ូ​៧៤ ត្រង់ចំណុច​K3 កាលពី​ថ្ងៃទី​៣០ ខែតុលា និង​ថ្ងៃទី​០១ ខែវិច្ឆិការ ២០១៤

ហើយ​នេះ​ក៏​មិនមែន​លើក​ទី​០១​ដែរ​។​​ ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​កងកម្លាំង​រាជ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ មួយរូប​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០១ ខែវិច្ឆិការ ឆ្នាំ​២០១៤ នេះ​នៅត្រង់​ចំណុចកើតហេតុ​កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​សុំ​សហ​ការណ៍​ចាប់​ឈើក្រហម​៥០​កំណាត់​នោះដែរ ប៉ុន្តែ​ត្រូវ​លោក ស៊ី ក​យ នាយរង​ប៉ុស្តិ៍​ច្រករបៀង​មានប្រសាសន៍ថា កម្លាំង​របស់លោក និង​ចាប់​ឈើ​នោះ​ហើយ​ព្រមទាំង​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ ប៉ុន្តែ​ផ្ទុយទៅវិញ​នៅ​ថ្ងៃទី​០១ ខែ​វិច្ចិការ ឆ្នាំ​២០១៤ ឈើក្រហម​ប្រភេទ​សុ​ក្រំ ដែល​លោក​ស៊ី ក​យ និង​គូរ​កន​ជួញដូរ​តាម​ច្រករបៀង​ភូមិ​ឡុំ​ត្រង់ចំណុច​K3 ដែល​ខ្លួន​កាន់កាប់​នោះ​ត្រូវបាន​ដឹកជញ្ជូន​ដល់​ព្រំដែន​ប្រទេស​វៀតណាម ព្រមទាំង​កងកម្លាំង​ការពារ​ព្រំដែន​ប្រទេស​វៀតណាម​ថា​ខ្លួន​ជា​អ្នក​ចាប់​ឈើ​ខ្មែរ​ទៅវិញ​ហើយ ខណៈនោះ​ដែរ​តាម​ព្រំដែន​ប្រទេស​វៀតណាម​គ្មាន​ព្រៃឈើ និង​ឈើ​ប្រភេទ​នេះ​ទាល់តែសោះ​។20141031_085106

ហើយ​ឈើក្រហម​ប្រភេទ​សុ​ក្រំ​ចំនួន​៥០​កំណាត់​ដែលមាន​មុខកាត់​៣០​សង់ទីម៉ែត្រ​ទៅ​៦០​សង់ទីម៉ែត្រ​ឃ្លុំ មាន​ប្រវែង​២,២០​ម៉ែត្រ បើ​គិត​ជា​ម៉ែត្រគូប​ប្រហែល​១០​ម៉ែត្រគូប ត្រូវបាន​គេ​កាប់​និង​ដឹកជញ្ជូន​ចេញពី​តំបន់​អភិរក្ស​ប្រាសាទ​តាក់​ណាំង ក្នុង​ទឹកដី​ឃុំ​យ៉ាង​ទុង ស្រុក​អូរ​យ៉ា​ដាវ​។ នៅក្នុង​ជំនួញ​ឈើក្រហម ប្រភេទ​សុ​ក្រំ​នេះដែរ លោក​វរៈសេនីយ៍រ​ចំ ជីប ប្រធាន​ប៉ុស្តិ៍​ភូមិ​ឡុំ មានប្រសាសន៍ថា​លោក​ជាប់រវល់​ចូលរួម​បុណ្យ​មេបញ្ជាការ​ព្រំដែន​គោក​។​​ ​ទាក់ទិន​និង​ការចោទប្រកាន់​ការជួញដូ​រ​ឈើប្រណិត​កន្លងមក និង​ឈើក្រហម​កាលពី​ថ្ងៃទី​៣១​ខែតុលា តាម​ចំណុច តាម​ចំណុច​3K​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំការកៅស៊ូ​៧៤​នោះ​លោក ស៊ី ក​យ និង​គូរ​កន​មិនអាច​សុំ​ការពន្យល់​ណាមួយ​បានទេ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​០៣ ខែ​វិ​ច្ឆ​ការ​នេះ ជុំវិញ​ករណី​លោក ស៊ី ក​យ នាយរង​ប៉ុស្តិ៍​ច្រករបៀង​ភូមិ​ឡុំ និង​គូរ​កន​ជួញ​ឈើក្រហម​ទៅ​ប្រទេស​20141031_085051

វៀតណាម​នោះ មិនដឹង​ជា​លោក​វរៈសេនីយ៍​ងួន សុ​វណ្ណា មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​ប្រចាំ និង​លោក​វរៈ​ហេង រតនា ស្នងការរង​ទើប​ទទួល​តំណែង​ថ្មី ហើយ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​មិនដឹង​លោក​ទាំង​២​នាក់​ជ្រាប​រឿងនេះ​ហើយ​ឫ​នៅ​។​​ ​ប្រមុខ​រាជរដ្ឋាភិបាល​តែង​ដាស់តឿន​អោយ​មន្ត្រី និង​កងកម្លាំង​ដែលមាន​កាតព្វកិច្ច​ការ​ពារ​ខ្សែបន្ទាត់​ព្រំដែន​ជួយ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ប៉ុន្តែ​ផ្ទុយទៅវិញ​មាន​មន្ត្រី និង​កងកម្លាំង​ខិល​ខំ​មួយចំនួន​បាន​ប្រព្រឹត្តិ​ជួញដូរ​បទល្មើស​ដើម្បី​ម​ហិ​ច្ឆិ​តា​របស់ខ្លួន​ផ្ទុយ​ពីបទ​បញ្ជា​៕