កំពង់ឆ្នាំង៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបានបើកបុកម៉ូតូដែលកំពុងឆ្លងថ្នល់ ធ្វើអោយយុវជន២នាក់ រងរបួសធ្ងន់និងស្រាល ។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបាន កើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី ០២ ខែវិឆ្ឆិកា ឆ្នាំ២០១៤ នៅលើផ្លូវផ្លូវជាតិលេខ៥មុខវត្តអង្គ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៏ ខណៈដែលជនរងគ្រោះ ។
មន្ត្រីប៉ូលីសចរាចរណ៏ស្រុកបរិបូរណ៏បាននិយាយអោយដឹងថា៖យុវជនរងគ្រោះមាន ឈ្មោះសេង ហាក់ អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ និងម្នាក់ទៀតឈ្មោះ នន់ គាលី អាយុ១៨ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិ ឃុំ កន្លែងកើតហេតុ។ប្រភពដដែលបានបន្តថាមុនពេលកើតហេតុ មានរថយន្តកាមកាមរី ឆ្លាមពណ៏ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2G.1350 បើកបរដោយជនពុំស្គាលឈ្មោះ បានបើកតាមបណ្តោយផ្លូចជាតិពីជើងទៅត្បូងក្នុងល្បឿនលឿន
លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនរងគ្រោះ២នាក់ បានជិៈម៉ូតូម៉ាកឃ្លីក ពណ៏ខ្មៅ ស គ្មានស្លាកលេខ ក្នុងដំណើរពីលិចទៅកើត ហើយក៏បានបើកឆ្លងថ្នល់ ជាតិមិនប្រយ័ត្នក៏ត្រូវរថយន្តបុកយ៉ាងពេញទំហឹង បណ្តាលអោយប៉ើងជាច្រើនម៉ែត្រ ចំណែករថយន្ត
បានធ្លាក់ចូលស្រែ តែម្តង ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ចំណែក ជនរងគ្រោះ ទាំង២នាក់ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទ្រីពេទ្យខេត្ត ជាបន្ទាន់ ។ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវមន្ត្រីនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ស្រុកបរិបូរណ៏ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕





































