មណ្ឌលគិរី៖ស្ត្រីមេម៉ាយវ័យក្មេងម្នាក់បានធ្វើអត្តឃាតចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ដេកផ្ទះម្តាយបង្កើត បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ នឹងអ្នកជិតខាង។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៨នឹង៣០នាទីព្រឹក ថ្ងៃទី៣ វិច្ឆិកា ២០១៤ ស្ថិតនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុក
អូររាំង។ ក្រោយធ្វើកោសល្យវិច្ឆ័យរួចមកសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយធ្វើអត្តឃាតពិតមែន។សមត្ថកិច្ចបានសន្និដ្ឋានថា មុនពេលនាង(ជនរងគ្រោះ)សម្រេចចងកដើម្បីបញ្ចាប់ជីវិត នាងបានលេបថ្នាំងងុយដេកអស់ជាច្រើន តែដោយសារ ពិបាកទ្រាំនូវឥទ្វិពលរបស់ថ្នាំធ្វើទុក្ខពេកមិនដឹង បានជានាងសម្រេចយកខ្សែគោប្រវែងប្រមាណ២ម៉ែត្រ មកចងទាក់ជាមួយផ្នឹមផ្ទះដើម្បីឲ្យឆាប់បានស្លាប់ កុំឲ្យឈឺចាប់យូរ។
បើតាមប្រភពមួយចំនួនបាននិយាយថា កន្លងមកនារីខាងលើតែងព្យាយាម ធ្វើអត្តឃាតម្តងជាពីរដងររួចមកហើយប៉ុន្តែ ត្រូវបានគេជួយសង្គ្រោះទាន់ពេលរហូត តែម្តងនេះនាងស្លាប់បានសម្រេចតាមបំណង។មូលហេតុដែលបណ្តាលឲ្យស្ត្រីមេម៉ាយកូនមួយខាងលើបញ្ចប់ជីវិតទាំងវ័យក្មេងបែបនេះ ត្រូវបានសាច់ញាតិសពអះអាងថា មកពីវិបត្តិគ្រួសារ។
ចំនែកបងស្រីជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា នៅល្ងាចមុនកើតហេតុមួយថ្ងៃ ប្អូនស្រីរបស់គាត់ត្រូវបានម្តាយស្តីបន្ទោសព្រោះរវល់តែអង្គុយលេងទូរស័ព្ទ(លេងFACEBOOK) មិនគិតជួយធ្វើការងារអ្វី។ទើបធ្វើឲ្យនាងខឹងរហូតមកព្រឹកកើតហេតុ ស្រាប់តែគេឮសម្លេងកូនប្រុសតូចរបស់នាងស្រែកយំពីក្នុងបន្ទប់ ដោយមានការសង្ស័យទើបក្រុមគ្រួសារនាំគ្នាគាស់ទ្វារបន្ទប់ទើប
ដឹងថា នាងបានចងកស្លាប់បាត់ទៅហើយ។ នារីរងគ្រោះខាងលើមានឈ្មោះសុខុម ណារី អាយុ២១ឆ្នាំ មានស្រុកកំនើតនៅភូមិថ្នល់កែវ ឃុំពោតាហោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង៕