លោក ចាន់ ស៊ីណាត បានលើកឡើងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជានិងសំណង់សិល្បៈការជាច្រើននៅក្នុងឃុំចំណាលើនឹងជួយគណបក្សនិងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានឱ្យកាន់តែប្រសើរឡើង

0

(កំពង់ធំ)÷ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារឃុំចំណាលើ បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចំណាលើ និងសំណង់សិល្បៈការជាច្រើនទៀតនៅឃុំចំណាលើ ស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

ជាមួយនេះផងដែរឯកឧត្តម បានជំរុញនិងលើកទឹកចិត្តដល់យុជនគណបក្សនិងក្រុមការងារត្រូវខិតខំបំពេញកិច្ចការរបស់ខ្លួន ជាពិសេសកិច្ចការបម្រើការងារទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយនិរន្តរភាពនិងស្និទ្ធស្នាមព្រមទាំងប្រកបដោយគុណភាពប្រសិទ្ធភាពផងដែរ។

ឯកឧត្តមបន្ថែមថា សំណង់សិល្បៈការថ្មីៗនៅទីនេះកាន់តែជួយពន្លឿននិង មានភាពងាយស្រួលដល់គណបក្សនិងក្រុមការងារជាពិសេស អាចជួយពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រើប្រាស់ទីនេះ ជាទីកន្លែងសម្រាប់ប្រារព្ធពិធីផ្សេងៗ ដូចជាពិធីមង្គលការ ពិធីបុណ្យទានផ្សេងៗ ឬពិធីជួបជុំណាមួយ ព្រមទាំងប្រើប្រាស់និងស្រ័យផលស្រះទឹកយក្សដែលមានទំហំជាច្រើនម៉ឺនម៉ែត្រគីប ក្នុងការប្រើប្រាស់នៅជីវភាពប្រចាំថ្ងៃ ការឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត ក៏ដូចជាស្រោចស្រពស្រែចម្ការ ច្បារដំណាំតាមស្ថានភាពជាក់ស្តែង ចាំបាច់និងអាចធ្វើទៅបាន។

ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរអាជ្ញាធរស្រុកស្ទោង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសឃុំចំណើលើដែលបានចូលរួមសហការយ៉ាងធំធេងក្នុងការផ្ដល់ ស្វាគមន៍និងបើកឥឡូវឲ្យបានធំទូលាយនិងបានធ្វើផ្លូវបេតុងថ្មីប្រវែងជាង១០គីឡូម៉ែត្រ ប្រកបដោយបទដ្ឋា បច្ចេកទេស រឹងមាំ និងប្រើប្រាស់បានយូរ។

សូមបញ្ជាក់ថា ការបញ្ចុះបឋមសិលាសាងសង់នៅពេលនេះរួមមាន អគារស្នាក់ការគណបក្ស១ខ្នង អគារស្នាក់នៅ ស្រះយក្សមួយ រួមជាមួយនឹងផ្លូវបេតុងជាង ១០គីឡូម៉ែត្រផងដែរ៕ អត្ថបទវេហា៍