ក្រុម​ផ្តាច់ខ្លួន​អ៊ុយ​ក្រែ​ន​ចាប់​ផ្តើមធ្វើ​ប្រជាមតិ​

0

​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រុម​ផ្តាច់ខ្លួន​និយម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​បោះឆ្នោត​ប្រជាមតិ ដែលជា​ការបោះឆ្នោត​ប្រជាមតិ​មួយ​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​គៀវ និង​លោកខាងលិច​មិនបាន​គាំទ្រ​នោះទេ ហើយ​ដែល​គេ​មើលឃើញ​ស្ថានការណ៍​នេះ​នឹងធ្វើ​ឲ្យ​វិបត្តិ​កាន់តែ​ជ្រៅ​ថែមទៀត​។​bbb

​ការបោះឆ្នោត​នៅ​ទីក្រុង​សំខាន់​២​ដែល​ក្រុម​ឧទ្ទាម​ដណ្តើមបាន​កាន់កាប់ ហើយ​ប្រកាស​ខ្លួនឯង​ថា ជា​សាធារណរដ្ឋ​ប្រជាជន Donetsk និង​សាធារណរដ្ឋ​ប្រជាជន Lugansk នោះ​នឹងធ្វើ​ឲ្យ​តំបន់​ទាំងនេះ​ក្លាយជា​ភាពស្របច្បាប់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​របប​យោធា ដែល​កម្លាំង​ទាហាន​ទាំង​នោះបាន​គ្រប់គ្រង​នាពេល​កន្លងមកហើយ​នោះ​។​

​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ Tatyana Ivanovna អាយុ​៦៥​ឆ្នាំ​បាន​និយាយថា «​ខ្ញុំ​សង្ឃឹមថា ការបោះឆ្នោត​របស់​យើង​នឹង​ផ្លាស់ប្តូរ​អ្វី​គ្រប់យ៉ាង ។ ប្រហែលជា​ទីបំផុត​យើង​ទទួលឯករាជ្យ​យ៉ាងពិត​ប្រាកដ​» ។ លោកស្រី​បាន​ថ្លែង​បែបនេះ​ខណៈដែល​កំពុង​ឈរ​តម្រង់​ជួរ​ចូលទៅ​ការិយាល័យ​បោះឆ្នោត​លេខ​១០៤ ក្នុង​ថ្នាក់រៀន​មួយ​នៅ​ទីក្រុង Donetsk ។ រីឯ​ពលរដ្ឋ​ម្នាក់ទៀត ឈ្មោះ Valery Vitaliyevich អាយុ​៥០​ឆ្នាំ​បាន​និយាយថា «​យើង​ត្រូវ​ការរស់នៅ​ដោយ​សុខសាន្ត ។ យើង​មានការ​ភ័យខ្លាច​ខ្លាំងណាស់​នៅពេលដែល​មានការ​វាយប្រហា​រ​មកលើ​ក្រុមគ្រួសារ​។ យើង​នឹង​បោះឆ្នោត ដោយ​សង្ឃឹមថា នឹង​ជួយ​ដល់​អាជ្ញាធរ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​យើង​ប្រឆាំងនឹង​ទីក្រុង​គៀវ​»​។​bbbb

​ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Petro Poroshenko បាន​ជំទាស់​ប្រឆាំង​ការបោះឆ្នោត​ប្រជាមតិ​ខាងលើនេះ​ដោយ​លោក​បាន​ថ្លែងថា វា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ។ លោក​បញ្ជាក់ថា «​ការបោះឆ្នោត​នេះ ក្រុម​ភេរ​វករ និង​ក្រុម​ចោរព្រៃ​ធ្វើឡើង​ក្នុង​បំណង​ចូល​គ្រប់គ្រង​ទឹកដី​(​អ៊ុយ​ក្រែ​ន​)​តែប៉ុណ្ណោះ​»​។ ក្រុម​នេះ​លេចមុខ​ឡើង បន្ទាប់ពី​មានការ​ផ្ទុះអាវុធ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​។​bb

​ប្រទេស​រុស្ស៊ី​ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ក៏​មែនពិត ប៉ុន្តែ​បាន​បដិសេធថា មិនបាន​បញ្ជូន​កងទ័ព ឲ្យ​ទៅ​វាយប្រហារ​នោះឡើយ​, ទីក្រុង​មូ​ស្គូ​និយាយថា ខ្លួន​នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ខាងលើនេះ ។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ដែល​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ ទៅលើ​ប្រទេស​រុស្ស៊ី​នោះបាន​ប្រកាស​គាំទ្រ​ទីក្រុង​គៀវ ដោយ​ថ្កោលទោស​ការបោះឆ្នោត​របស់​ក្រុម​ទាមទារ​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នោះ​ថា ជាការ​ខុសច្បាប់ ៕