​នគរបាល​នាយកដ្ឋានអន្តោប្រវេសន៍សហការ​ជាមួយ​នគរបាល​ការិយាល័យ

0

ភ្នំពេញ៖ គ្រប់គ្រង​ជនបរទេស ចុះ​ស្រង់​ស​ត្ថិ ជន​ជាតិ​​​វៀតណាម នៅ​ខណ្ឌមានជ័យ​​សមត្ថកិច្ច​នាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​នគរបាល​ការិយាល័យ គ្រប់គ្រង​ជនបរទេស និង​នគរបាល​ខណ្ឌមានជ័យ ដោយមាន​ការចូលរួម​ពី​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួន ជនជាតិ​វៀតណាម ចំនួន​១៤​នាក់ នាំទៅ​កាន់​នាយកដ្ឋាន ពាក់ព័ន្ធ​នឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់ ។

​ក្រុម​សមត្ថកិច្ច ដែល​ចុះ​ប្រតិបត្តិការ​ខាងលើនេះ បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តន៍​តាម​2

បទបញ្ជារ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​នគរបាល តាម​បណ្តា​ខណ្ឌ​នានា បានរួម​សហការគ្នា​ត្រួតពិនិត្យ​ស្រង់​សិ​ត្ថិ​ជនអន្តោប្រវេសន៍​វៀតណាម ដែល​មក​ស្នាក់នៅ​ប្រទេស​កម្ពុជា ដោយ​គ្មាន​លិខិតស្នាម​ច្បាស់លាស់ រយៈពេល​ជិត​៣​ខែ​កន្លងមក ។​​1

ក្នុងនោះដែរ មន្ត្រី​ជំនាញ​បាន​នាំខ្លួន​ជនអន្តោប្រវេសន៍ រាប់រយ​នាក់ ធ្វើការ​ណែនាំ អំពី​ច្បាប់ទម្លាប់​រស់នៅក្នុង​ប្រទេស​កម្ពុជា បុគ្គល​ណា​ដែល​គ្មាន​ឯកសារ ស្នាក់នៅ​គ្រប់គ្រាន់ សមត្ថកិច្ច​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​បាន​បញ្ជូន​ទៅកាន់​ព្រំដែន ដែលជា​ប្រទេស​ដើម​របស់​ពួកគាត់​វិញ ៕3
​ ​