លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និងកម្លាំងជំនាញចម្រុះ នៅតែបន្តអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចផាត់សណ្តាយ ខេត្តកំពង់ធំ

0

(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដ  និងជាប្រធានក្រុមការងារ និងសហការរីទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចផាត់សណ្តាយ នៅតែបន្តចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្បាកបឹងទទឹងថ្ងៃ បឹងក្រចាប់ធំ និងចែងផ្ទះឆេះ ស្ថិតក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៥។

កម្លាំងជំនាញចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបទទួលបានលទ្ធផលគឺ បង្ករសំណុំរឿងចំនួន១ ករណី រុះរើបំផ្លាញចោលឧបករណ៍នេសាទហាមឃាត់នៅនិងកន្លែរួមមាន÷ របាំងស្បៃមុងចំនួន៣២របាំង ប្រវែង១១០០ ម៉ែត្រ ឡុកស្បៃមុងចំនួន៦៤គ្រឿង លបឬលូស្បៃមុងចំនួន ៦៤មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់៣០គីឡូក្រាមចូលទន្លេវិញ។

សូមបញ្ជាក់ផងដែរថា ការចុះបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប មធ្យោបាយប្រើប្រាស់ការណូតចំនួន៥គ្រឿង  អស់ប្រេងចំនួន១៥០លីត្រ និងកម្លាំងចូលរួមសរុបចំនួន ១៨នាក។

សម្រាប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដ  និងជាប្រធានក្រុមការងារ និងសហការរីទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចផាត់សណ្តាយ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ប៉ាលហាល និងខាងជើងបឹងក្បាលព្រោះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទទួលបានលទ្ធផលបង្ករសំណុំរឿងចំនួន១ករណី
បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទហាមឃាត់នៅនិងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣៧របាំង ប្រវែង១៨៥០ ម៉ែត្រឡុកស្បៃមុងចំនួន៧៤គ្រឿង លបឬលូស្បៃមុងចំនួន៧៤ មាត់ បង្គោលចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់៥០គីឡូក្រាម

សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញចម្រុះចុះបងក្រាបទល្មើសនេសាទបឹងទន្លេសាប ប្រើប្រាស់មធ្យោបាយ ការណូតចំនួន៣គ្រឿង  អស់ប្រេងចំនួន៩០លីត្រ កម្លាំងចូលរួម សរុបចំនួន១២នាក់ផងដែរ។ អត្ថបទបវេហាស៍