បាតុកម្ម​ក្លាយជា​ហិង្សា​នៅ​បារាំង​ស្លាប់​ម្នាក់​របួស​៩​នាក់​

0

អំពើហិង្សា​បាន​ផ្ទុះឡើង​ក្រោយពេល បាតុករ​ម្នាក់​បាត់បង់​ជីវិត​ដោយ​ត្រូវ គ្រាប់បែក​ផ្សែង​របស់​ប៉ូលិស​និង​៩​នាក់ ទៀត​រងរបួស ។ ប៉ូលិស​ក៏បាន​ឃាត់ខ្លួន បាតុករ​១០០​នាក់​ពាក់ព័ន្ធ​អំពើហិង្សា​នោះ ផងដែរ ។
​បាតុករ​ដែល​ស្លាប់​នោះ​ឈ្មោះ Remi Fraisse អាយុ​២១​ឆ្នាំ បង្កឱ្យមាន​បាតុកម្ម ផ្ទុះឡើង​បន្ថែមទៀត​នៅ​ទីក្រុង​ជាច្រើន ដូចជា​ទីក្រុង Nante , Toulouse , Lille, Bordeaux, Avignogono និង​ទីក្រុង Paris ផងដែរ ។ បាតុកម្ម​ក្រោយមក​ក្លាយ​ទៅ ជា​ហិង្សា​រវាង​ក្រុមបាតុករ​នឹង​កម្លាំង សន្ដិសុខ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បារាំង បាន​ផ្សាយ​ថា នៅ​ភាគ​ខាងកើត​ទីក្រុង បារី​សមាន​បាតុករ​៦៦​នាក់​ត្រូវ​ចាប់ខ្លួន ដោយសារតែ​វាយប្រហារ​ប៉ូលិស​និង រក្សាទុក​អាវុធ​ខុសច្បាប់ ។ នៅមុខ​តួ Eiffel ក៏មាន​បាតុករ​មួយក្រុម​ប្រមូលផ្ដុំ គ្នា​នៅ​ទីនោះ​ផងដែរ ។-
​ស្ថានភាព​នៅ​ទីក្រុង Nante និង Toulouse កាន់តែ​តានតឹង​ខ្លាំង​ឡើង​ក្រោយ ពេល ក្រុមបាតុករ​ដែល​ពាក់​របាំងមុខ ពាក់មួក​ការពារ​គប់​គ្រាប់បែក​ផ្សែង​និង វាយបំផ្លាញ​ទ្រព្យសម្បត្ដិ​សាធារណៈ ។ បាតុករ​មួយចំនួន​បាន​កប់​ទាំង​ដប​ផ្ទុក អាស៊ីត និង​ដុំថ្ម​ទៅ លើ​កម្លាំង​សន្ដិសុខ ។ កម្លាំង​សន្ដិសុខ​ព្យាយាម​រារាំង​បាតុករ ដោយ​បាញ់​គ្រាប់បែក​ផ្សែង​បង្ហូ​ទឹកភ្នែក និង​គ្រាប់​កៅស៊ូ ។
​តាម​ក្រសួងមហាផ្ទៃ​បារាំង​បានប្រកាស ឱ្យដឹងថា មាន​មនុស្ស​៩​នាក់​រងរបួស ក្នុងនោះ​មាន​ប៉ូលិស​៤​នាក់ ។ បាតុករ ៣៤​នាក់​ក៏​ត្រូវបាន​កម្លាំង​សន្ដិសុខ​ចាប់ ខ្លួន​ផងដែរ ។ccc
​ចំណែក​ជនរងគ្រោះ​បាត់បង់​ជីវិត ឈ្មោះ Fraisse បាន​ចូលរួម​បាតុកម្ម ប្រឆាំង​ទៅនឹង​គម្រោង​សាងសង់​ទំនប់ទឹក នៅ​តំបន់​ទំនៀប Testet កាលពី​ថ្ងៃទី​២៩ ខែតុលា ក្រោយពេល​ប្រឈមមុខ​តាន តឹង​ជាមួយ​កម្លាំង​ប៉ូលិស ។ បុរស​វ័យ ២១​ឆ្នាំ​រូបនេះ បាត់បង់​ជីវិត ក្រោយ​រង របួស​យ៉ាង​ធ្ងន់​នៅត្រង់​ខ្នង ។ នេះ​ជា ករណី​បាត់​បង់ជីវិត​ដំបូងបង្អស់​នៅ​បារាំង មិន​ធ្លាប់មាន ចាប់តាំងពី​ឆ្នាំ​១៩៨៦ ។cccc
​ប្រធានាធិបតី​បារាំង​ហ្វ្រ​ង់​ស្វរ ហូ​ឡេ​ន ក៏បាន​ជំរុញ​ឱ្យ​ស្រាវជ្រាវ​ជាបន្ទាន់ ។ លទ្ធផល​ស្រាវជ្រាវ​ជាបឋម​បង្ហាញ​ឱ្យ ឃើញថា ជនរងគ្រោះ​ស្លាប់​ដោយសារ ត្រូវ​គ្រាប់​បែកផ្សែង​របស់​ប៉ូលិស ។
​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​បារាំង បាន​បង្វែ​ទិសដៅ​មកកាន់​ព័ត៌មាន​ផ្សេង ទៀត​ជៀសវាង​ការដុត​រោល​ក្រុមយុវជន ឱ្យ​ក្រោយ​ឈរ​ឡើង​កាន់តែ​កាន់តែច្រើន ឡើង