ខេត្តកណ្តាល ៖ យានដ្ឋានកែច្នៃតម្លើងរថយន្តអត់ពន្ធនៅស្រុកកណ្តាលស្ទឹងបានតម្លើង ទៅយ៉ាងរលូនច្រើនឆ្នាំមកហើយសង្ស័យអាជ្ញាធរជំនាញពាក់ព័ន្ធត្រូវថ្នាំសន្តំអស់ហើយ មើលទៅ បានជាត្រជាក់រហឹមបែបនេះ។ តាមប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅសាលាស្រុកកណ្តាលស្ទឹងបាន
ឲ្យដឹងថា ទីតាំង យានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះសុភ័ណ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់ រមៀតស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលយានដ្ឋានខាងលើនេះ កែច្នៃរថយន្តទ្រុងដឹកដីឥតមានបង់ពន្ធចូលថវិការដ្ឋនោះទេ គ្រាន់តែបានដឹងឮត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរស្រុកនិងមន្គ្រីគយប៉ុណ្ណោះ។
តាមការសង្កេតគឺគាត់មិនដែលឃើញមន្ត្រីជំនាញថ្នាក់ណាម្នាក់មកធ្វើការត្រួតពិនិត្យនោះ ទេប៉ុន្តែបើមកជួបឈ្មោះភ័ណ ហុច តាមកញ្ជាក់រថយន្តនិងឈរជួបគ្នាបន្តិចទៅវិញបាត់។ ប្រភពខាងលើបន្តថា ការតឡើងរថយន្តរបស់ឈ្មោះភ័ណ គេរកស៊ីសព្វថ្ងៃអាងទៅលើខ្នង បង្អែកខ្សែបណ្តាញកូនអ្នកធំប៉ូលិសម្នាក់រង់ចាំទទួលខុសត្រូវពីក្រោយជានិច្ចដូច្នេះទើបទំនាក់ទំនង មន្ត្រីពាក់ព័ន្ធសហការបានយ៉ាងស្អិតរមួតរលូនមកដល់សព្វថ្ងៃនេះ។ ទន្ទឹងនឹងនោះក៏មានអ្នកកាសែតធំមួយនៅប្រចាំខណ្ឌពោធិសែនជ័យម្នាក់ក៏បានដើរអួត អាងកាងយានដ្ឋានរបស់េគដែរ ទើបមានការដើរអួតក្អេងក្អាងថែមទៀត។
ពាក់ព័ន្ធនិងការរកស៊ីតម្លើងរថយន្តអត់ពន្ធរបស់ឈ្មោះភ័ណ អ៊ូច សាវ៉ឿនអភិបាលរងស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យដឹងថា បញ្ហានេះលោកមិនដឹងឡើយពីព្រោះយានដ្ឋាននោះ គ្រាន់តែសំុការជួសជុលរថយន្តធម្មតាប៉ុណ្ណោះ លោកនិងឲ្យកម្លាំងចុះត្រួតពិនិត្យមើលតែមកដល់ពេល នេះឃើញយានដ្ឋានខាងលើដំណើរលើសដើម។
គួរបញ្ជាក់ថា ការកែច្នៃតម្លើងរថយន្តអត់ច្បាប់ខុសបច្ចេកទេស សុខស្តង់ដា បណ្តាលឲ្យ កើតមានគ្រោះថ្នាក់ដល់គ្រប់បែបយ៉ាង ហើយធ្វើឲ្យខាងបង់ថវិការដ្ឋរាប់សែនដុល្លារអាមេរិកទៀត ផង។ ការរស៊ីមិនគោរពច្បាប់អាងខ្នងបង្អែកខ្សែបណ្តាញលុយកាក់សូកប៉ាន់របៀបពុករលួួយជា លក្ខណៈប្រព័ន្ធគួរណាស់តែអាជ្ញាធរជំនាញពាក់ព័ន្ធថ្នាក់លើមេត្តាចាត់វិធានការជួយលុបបំបាត់ ខ្លះផងទៅកុំឲ្យកើតមានបន្តទៀតជាសវៀងរងការរិះគន់អំពីមហាជនទូទៅ៕