​ឈ្មួញ​និង​សមត្ថកិច្ច​តាម​ព្រំដែន ឃុបឃិត​គ្នា​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ថៃ​មួយថ្ងៃៗ​រាប់រយ​គ្រឿង​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ម៉ូតូ​គេចពន្ធ​រាប់សិប​គ្រឿង​ដែល​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ហើយ​នាំចូល​ម៉ូតូ​ទាំងនោះ​ពី​ថៃ​មក​កម្ពុជា តាម​ច្រករបៀង ហើយ​ពីមួយ​ថ្ងៃទី​មួយថ្ងៃ មានការ​នាំ ចូល​ម៉ូតូ​គេចពន្ធ​ទាំងនោះ មិនតិចជាង​៥០​គ្រឿង​ឡើយ ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​មុខរបរ​

នេះ មាន​ភាពរលូន និង​សុខសាន្ត​បាន​រាប់​ឆ្នាំ​កម​ហើយ​ព្រោះ​មានការ​ឃុបឃិត​និង​សមត្ថកិច្ច​សកម្មភាព​នេះ​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​ក្នុង​ឆ្នាំៗ​រាប់សិប​លាន​ដុល្លា​ឯណោះ​ព្រោះ សមត្ថកិច្ច តាម​ព្រំដែន​គ្មាន​ការបង្ក្រាប​ទាល់តែសោះ ព្រោះនេះ​ជា​ឆ្នាំង​បាន​របស់​សមត្ថកិច្ច​។​image
នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៤​នេះ តាម​សេចក្តី​រាយ​ម៉ូតូ​សេរី​ថ្មី ដូចជា​ប្រភេទ​អូ​តូ ស្គូ​ប​ពី ឃ្លិ​ក អ៊ែ​ប្លែក អាយ​ខន ស៊ូ​មឺ​អិ​ច វេ​វ ស៊ី​ប៊ី​អរ ជាដើម​។ ម៉ូតូ​ទាំងនេះ​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច ឈរជើង​តាម​បន្ទាត់​ព្រំដែន និង ប៉ូលិស​សេដ្ឋកិច្ច ប៉េអឹម គយ​ខេត្ត និង​ក្រសួង នាំ​ឆ្លង​ព្រំដែន កម្ពុជា​-​ថៃ បាន​យ៉ាង​រលូន ពី​ព្រំដែន​រហូត​ដល់ទី​រួម​ខេត្តបន្ទាយមានជ័យ និង​បន្ត​ដឹក​តាម​រថយន្ត ជា​ចំហរ និង​លួចលាក់​ទៅកាន់​រាជធានី​ភ្នំពេញ ក្នុង​មួយគ្រឿង​ត្រូវ​ចំណាយ​image (2)

យ៉ាងតិច​១៥០​ទៅ​២០០​ដុល្លា​បង់ប្រាក់​ក្រោម​តុ​ជូន សមត្ថកិច្ច​ខាងលើ​បន្ទាប់ពី​ម៉ូតូ​ឆ្លង​ផុត​ព្រំដែន បើ​មិន​ស៊ីសស៊ុះ​ជាមួយ​សមត្ថកិច្ច​ទាំងនេះ ច្បាស់​ជា​ត្រូវគេ ដេញចាប់​ធ្វើការ​ផាក​វិន័យ​យ៉ាង​ចាស់ដៃ​រួច​ចោទថា​ម៉ូតូ​នាំចូល​ខុសច្បាប់​។​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេត អគ្គ​ស្នង ការរង​នគរបាលជាតិ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ ចំពោះ​សមត្ថកិច្ច​នៅតាម​ព្រំដែន រួមមាន នគរបាល យោធា និង​ប៉េអឹម ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ បើក​ឲ្យ​មាន​ច្រករបៀង​ខុសច្បាប់​ទាំងឡាយ រួច​ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ឈើ​គ្រញូង ទំនិញ​គេច ពន្ធ បទល្មើស​ឆ្លងដែន​ខុសច្បាប់ ពិសេស​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ដែល​បទល្មើស ទាំងនេះ​ជាទូទៅ​កើតឡើង​ក្នុង​ជាយដែន​ស្រុក​ថ្មពួក និង​ជា​ដែន​ស្រុក​ម៉ាឡៃ​។​image (1)
បើទោះបី​ជាមាន​ការដាក់​បញ្ជា យ៉ាង​តឹងរឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏ដោយ ក៏​មន្ត្រី​នៅតាម​គោល ដៅ​នីមួយៗ​ហាក់​គ្មាន​អើរ​ពើ​និង​ញញើត​ច្បាប់​ឡើយ សកម្មភាព​ល្មើស​នៅតាម​ច្រក​រៀង​នីមួយៗ​ខាង លើ​កាន់តែ​កើនឡើង​ជាង​មុន​ជា​លំដាប់​។​ប្រជាពលរដ្ឋ​បាន​និយាយថា​ដោយ​មើលឃើញ​ទង្វើ​របស់​ស​មិត្ត​កិច្ច​ខាងលើនេះ​គាត់​បានធ្វើការ​ចោទប្រកាន់​ថាស​មិត្ត​កិច្ច​ដូច​ទ្រូ​មុខ​ពី​អ​ញ្ជឹ​ង​ឡើង​ក៏ត្រូវ​ចុះ​ក៏ត្រូវ​គ្រាន់តែ​លុយខ្មៅ​និង​លុយ​ទឹកតែ​ក្រៅ​អាច​រក​ចំណូល​បា​នួ​យ​ខែៗ​ចាយ​មិន​អស់​ក្នុង​គ្រួសារ​នេះ​មិន​គិត​ប្រាក់ខែ​ទៀតផង​៕