មនុស្សចំនួន០៦នាក់ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រជួយសង្គ្រោះដោយសុវត្ថិភាពខណៈទូក ដឹកទំនិញមួយគ្រឿងបានលិចកណ្តាលសមុទ្

0

ខេត្តព្រះសីហនុ៖ទូកទឹកទំនិញមួយគ្រឿងបានត្រូវបានលិច កណ្តាលសមុទ្រនៅត្រង់ចំណុចប្រហែល៧០០ម៉ែត្រ ជិតកោះថាស ចន្លោះកោះរ៉ុង និងក្រុងព្រះសីហនុ នាថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៥  វេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់។

អ្នកឧកញ៉ាទៀ វិចិត្រ ក្រោយទទួលបានព័ត៏មានករណី ទូកទឹកទំនិញមួយគ្រឿង លិចភ្លាមៗ អ្នកឧកញ៉ា ក៏បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង ចេញទៅជួយសង្គ្រោះ ក្នុងនោះមនុស្ស ៦នាក់ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ជួយសង្គ្រោះបានដោយសុវត្ថិភាពផងដែរ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទូកឈ្មោះ ឌី ចាន់ថា ភេទប្រុស អាយុ៤០ ឆ្នាំ បានប្រាប់សមត្ថកិច្ចថា គាត់   និងមនុស្ស០៥នាក់ទៀតបានចេញទូកកន្ទុយវែងមួយគ្រឿង ដឹកសម្ភារៈ ចេញពី ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៥ លុះមកដល់ចំណុចកើតហេតុទូកបានជ្រាបទឹកតាមបាត និងម៉ូទ័របូមទឹកស្ទះ បូមទឹកមិនទាន់  ហើយមានធ្លាក់ខ្យល់ រលកធំៗ ទើបបណ្តាលអោយលិចទូកតែម្តង ។ជនរងគ្រោះទាំង ០៦នាក់មានឈ្មោះដូចខាងក្រោម ៖១-ឈ្មោះ ឌី ចាន់ថា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ម្ចាស់ទូក) ។២-ឈ្មោះ គា ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ត ព្រះសីហនុ (កូនដៃទូក) ។៣-ឈ្មោះហាន វិទូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំ នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។៤-ឈ្មោះ រស់ ឆៃលី ភេទប្រុស អាយុ២០ឆ្នាំ បុគ្គលិកកោះសង្សា មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។៥-ឈ្មោះ ស៊ន សុភីន ភេទប្រុស អាយុ២០ឆ្នាំ បុគ្គលិកកោះសង្សា ទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។៦-ឈ្មោះ ឯ មី ភេទប្រុស អាយុ២៥ឆ្នាំ បុគ្គលិកកោះសង្សា មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ក្នុងនោះសម្ភារៈបាត់បង់រួមមាន៖១-ទូកមួយគ្រឿង ពណ៌ត្រួយចេក បណ្តោយប្រវែង ២០ម៉ែត្រ, ទទឹងប្រវែង ៤.២០ម៉ែត្រ ។២-ធុងសំរាម ចំនួន ៣៦ធុង ។៣-ធុងហ្គាសធំ ចំនួន ៦ធុង ។៤-រទេះដឹកសម្ភារៈចំនួន ១គ្រឿង ។ក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនចំនួន ២គ្រឿង ដើម្បីជួយសង្គ្រោះ និងដឹកជនរងគ្រោះទាំង០៦នាក់ខាងលើនោះមកដល់ដីគោក ក្នុងផែទេសចរណ៍ ខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕

នាគសមុទ្រ