ជនសង្ស័យចំនួន០៥នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធស្លៀកពាក់ ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធ ហត្ថលើ ផ្ទៃប្រទេស នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះបានធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ចំនួន០៥នាក់ដែលបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានទទួលបណ្ដឹង មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ទៅ៥នាក់ បានចាប់ឆែកឆេរ រថយន្ត និងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ ពីជន រងគ្រោះចំនួន៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រះសី ហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការ ស្រាវជ្រាវស៊ើប អង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។ហើយក្រុមរបស់ជនសង្ស័យខាងលើនេះ កន្លងមកក៏ធ្លាប់បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មាន ដូច ជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ១០.០០០ដុល្លារ ដោយធ្វើសកម្មភាពក្នុ ងទីតាំង សង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យ ចំនួន០៥នាក់ខាងលើ ៖ រួមមាន ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ .ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស. អាយុ២២ឆ្នាំ ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ .ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំនិង ឈ្មោះ មឿន វិចិត្រ ភេទប្រុស។

មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ជាមួយគ្នានេះកងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តា ចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ច ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិ ភាពសង្គម៕នាគសមុទ្រ