សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥

0

សៀមរាប: នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះរដ្ឋបាលខេត្តសៀមរាបបានបើក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ដោយអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីគណៈអភិបាលរងខេត្ត  នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត និងមន្ត្រីរាជការចូលរួមផងដែរ៕