ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ លោក អ៊ី ធារិន ប្រធានគណៈកម្មាធិកា អនុសាខាស្រុកព្រៃនប់ សមាជិកសមាជិការគណៈកម្មាធិកាសាខា មន្ត្រីព សាខា អនុសាខានិង អ្នកស្ម័គ្រចិត្ត រួមទាំងសប្បុរស នារសៀលថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥បាន នាំយក អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ចែកជូនប្រជាពល រដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ១.៣៥៤គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។



អំណោយនាំយកមកចែកជួនបងប្អូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះក្នុងនោះមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និង ថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ។ដោយឡែកប្រជាពលរដ្ឋរលំផ្ទះចំនួន ៣ខ្នង ទទួលបានតង់១ សម្ភារ:ផ្ទះបាយ ១ឈុត និងថវិកា ១លានរៀល ។



ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានធ្វើ ការ សំណេះ សំណាលអគុណសប្បុរសជនដែលបានចូលរួមនាពេលនេះ សូមចូលរួមសោកស្តាយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បាត់បង់ខូចខាតទ្រព្យសម្បត្តិ អំណោយទាំងនេះអាចជួយបានមួយគ្រា មិនអាចជួយបានរហូត ទេជាគោលការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ ណែនាំជួយពុកម៉ែជួបការលំបាកណាមួយ នេះជាទឹកចិត្ត ស្មារតីនៃមាតាមនុស្សធម៌ ។



ឯកឧត្តម ប្រធានសាខាកាកបាទក្រហមខេត្ត សូមអរគុណអនុសាខាស្រុក ក៏ដូចសាខាខេត្ត យុវជនស្ម័គ្រ ចិត្តអ្នកស្ម័គ្រចិត្តសាខាបានសហការគ្នារៀបចំជាអំណោយបានទាន់ពេលវេលាជាការងារមនុស្សធម៌មួយដែលយើងបានធ្វើការលះបង់គ្រប់បែបយ៉ាងសម្រាប់ជួយគ្នាក្នុងគ្រាក្រ ជួយគ្នាក្នុងគ្រាលំបាក ស្របតាមគោលការណ៍ គ្រឹះរបស់កាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីការ លំបាក ជិតឬឆ្ងាយ មានព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះដោយមិនរុញរាឡើយ ជាគោលដៅរួម ចំណែកជួយ សម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លើកទឹកចិត្តនូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនរង គ្រោះ គ្រួសាររងគ្រោះ ជាពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលមាន ជំងឺ ប្រចាំកាយជាដើមហើយឯកឧត្តមប្រធានសូមថ្លែងអំណរគុណដល់សប្បុរសជនតែងតែចូលរួមឧបត្ថម្ភដល់សាខាផងដែរ។



សួមបញ្ជាក់ថា បើតាមរបាយការណ៏របស់ លោក អ៊ីលោក អ៊ី ធារិន ប្រធានអនុសាខា គណ:កម្មាធិកា ស្រុក បានឲ្យដឹងថាខ្យល់កន្ទ្រាក់រយ:ពេល ពីរថ្ងៃ គឺចាប់ ពីថ្ងៃទី១១ និងថ្ងៃ១២ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឪ្យប៉ះ ពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន០៦មានចំនួន១,៣៥៤ខ្នងផ្ទះក្នុងនោះរលំចំនួន០៣ខ្នងនិងរបើកដំបូលចំនួន១.៣៥១ខ្នង បណ្តាលធ្វើឪ្យខូចខាតសង្កសីចំនួន៧.២៦៤សន្លឹក ក្រៅពីការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋ និងរលំផ្ទះដោយសារគ្រោះធម្មជាតិខាងលើ ក៏បណ្តាល ឲ្យខូច ខាតដំបូលប៉ុស្តិ៍រដ្ឋបាលឃុំទឹកល្អក់ និងដំបួលសាលារៀនចំនួន ៥ទីតាំងផងដែរ ៕នាគសមុទ្រ