ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូខេត្តធ្វើទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដើម្បីពិនិត្យស្ថានភាពនៃការ អភិវឌ្ឍន៍

0

ខេត្តព្រះសីហនុ៖ឯឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ខែ មករា ឆ្នាំ ២០២៥ បាន ដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍនភាពសាលពិពណ៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបន្តពិនិត្យ រោង ចក្រ ផលិតសំបក កង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក គឺជាសមិទ្ធិ ផល ដែលកើតចេញពីការខិតខំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពី ខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រធានាធិបតីស៊ីជិនពីង និងយុទ្ធសាស្តចតុកោណរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក Chen Jiangang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានធ្វើការនាំ ចេញនាំចូលសម្រេចបាន ៤,៧០៨ លានដុល្លា កើនឡើង ៧,៥ភាគរយ ដែលមានរោងចក្រ សហគ្រាសចំនួន ២០២ មានបុគ្គលិក កម្មករចំនួន ៣២,០០០នាក់ តំបន់បានចុះកិច្ចព្រម ព្រៀងជាមួយក្រុមហ៊ុន VID ។

លោក ប្រធានក្រុមហ៊ុនតំនប់សេដ្ឋកិច្ចពិសេសបានបន្តថា នៅឆ្នាំ២០២៥ ទឹកប្រាក់នាំចេញ នាំចូលមាន ៥ពាន់លានដុល្លាអាមេរិក ព្រមទាំងបានថ្លែងអំណគុណអភិបាលខេត្ត ដែលបានផ្តល់ការយកចិត្តទុកដាក់ ដល់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទន្ទឹមនោះឆ្នាំ២០២៥ ធ្វើឱ្យស្ពានទំនាក់ទំនងរវាងខេត្តព្រះសីហនុ និង ខេត្តជាំងស៊ូប្រទេសចិន ហើយថ្នាក់ដឹកនាំខេត្តជាំងស៊ូ និងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ព្រមទាំង បាន អញ្ជើញអភិបាលខេត្តទៅធ្វើទស្សនកិច្ចនៅខេត្តជាំងស៊ូ ប្រទេសចិននាពេលខាងមុខ ព្រោះខេត្តជាំងស៊ូ និងខេត្ត ព្រះសីហនុ មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងអប់រំ ហើយនៅឆ្នាំ២០២៥នេះ តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងរៀបចំអបអរសាទរសហគ្រាស ២០០មកធ្វើការវិនិយោគក្នុងតំនប់សេដ្ឋកិច្ច ក៏បានធ្វើការសំណូមពរមានដូចជា -ការគាំ ទ្រតំបន់សេដ្ឋកិច្ចពិសេស -បង្កើតតំបន់ពាណិជ្ជកម្ម -សម្របសម្រួល ដល់រថយន្តដឹកទំនិញ -ទឹកស្អាត -បញ្ហាដីធ្លី -ពង្រីកតំបន់សេដ្ឋកិច្ចពិសេស និងបរិស្ថាន។

ឯឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏បញ្ជាក់ថាទាំងនេះ កើតចេញ ពពីការខិត ខំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពី ខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រធានាធិបតីស៊ីជិនពីង និងយុទ្ធសាស្ត្រ ចតុកោណរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី កម្ពុជា បន្តយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ហើយភាពស៊ីចង្វាក់គ្នាបន្តនិរន្តភាពមកដល់បច្ចុប្បន្ន ម្យ៉ាង ទៀតក្រុមប្រឹក្សាតំបន់បានធ្វើការអភិវឌ្ឍពីបាតដៃទទេ រហូតដល់មានរោងចក្រ ១០០ បន្តកើនឡើងរហូត ដល់ ជាង ២០០រោងចក្រ សហគ្រាស ហើយវឌ្ឍនភាពនេះ ដែលសម្តេចតេជោ ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេស ជាកូន បង្កើនរបស់សម្តេច  ហើយយើងជាអាជ្ញាធរដែនដី សូមគាំទ្រនិងទាក់ទាញអ្នក វិនិយោមកកាន់ តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុកាន់តែច្រើនបន្ថែមទៀតដើម្បីធ្វើការប្រកួតប្រជែងជាមួយតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង ប្រសិនតំបន់ត្រូវការ យើងខ្ញុំនឹងចូលរួមសហការគ្រប់ពេលវេលា យើងធ្វើការជាមួយគ្នា ដើម្បីឱ្យអ្នក វិនិយោគមាន ការជឿជាក់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។

ឯឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរប្រធានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ ២០២ក្រុមហ៊ុន ជួយដល់ប្រជាពលរដ្ឋមានការងារចំនួន ៣២,០០០នាក់ ក្នុងតំណាក់កាលកូវីឌ-១៩ តំបន់សេដ្ឋកិច្ចនៅ តែបន្ត ការងារជួយដល់ប្រជាពលរដ្ឋ និងសូមអបអរសាទរតំបន់សេដ្ឋកិច្ចពិសេស បានចុះកិច្ចសហការជាមួយក្រុហ៊ុន VID ក្នុងការទាក់ ទាញអ្នកវិនិយោគមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ ក្នុងដំណើរទស្សន កិច្ចនា ពេល នេះ បានឃើញផលិតកម្មក្នុងរោងចក្រ អាចនិយាយបានថា ក្រុមហ៊ុនផលិតកង់ រថយន្តមានបច្ចេក ទេសខ្ពស់ជាងគេនៅកម្ពុជា ហើយវឌ្ឍនភាព និងភាពរុងរឿងនិងខ្សែច្រវ៉ាក់ផលិតកម្មនាំចេញនាំចូលរបស់រោងចក្រ ៕

 

នាគសមុទ្រ