ឯកឧត្តម ឥត សារ៉ាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំឆ្នាំ២០២៤និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥

0

សៀមរាប៖ ឯកឧត្តម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយ ក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំឆ្នាំ២០២៤និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឧញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងប្រតិភូមិអមដំណើរ លោក នួន ពុទ្ធារ៉ា ប្រធានគណកម្មាធិការគណបក្សក្រុងសៀមរាប គណបក្សភូមិ ឃុំ សង្កាត់ ចូករួមនាព្រឹកថ្ងៃទីខេត្តសៀមរាប ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំគណបក្សខេត្តសៀមរាប។
បន្ទាប់ពីលោក នួន ពុទ្ធារ៉ា ប្រធានគណកម្មាធិការគណបក្សក្រុងសៀមរាប រំលេចនូវពាក្យស្លោក អគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍ និងអគុណនយោបាយឈ្នះឈ្នះដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមក នូវសន្តិភាព និងការឯកភាពជាតិពេញលេញរួចមកលោកមានប្រសាសន៍ថា ក្នុងរយះពេលមួយឆ្នាំកន្លងទៅនេះ អនុវត្តតាមផែនការគណបក្ស ក្រោមការចង្អុលបង្ហារបស់ ឯកឧត្តម ឥត សារ៉ាត់ ក្រុមការងារចុះមូលដ្ឋានក្រុង និងក្រុមការងារចុះមូលដ្ឋានសង្កាត់បាន គណកម្មាធិការគណបក្សក្រុង សង្កាត់ និងក្រុមការងារចុះមូលដ្ឋានខ្នងផ្ទះបានចុះអនុវត្តការងារសំខាន់ៗសម្រេចបានលទ្ធផល ក្រុងសៀមរាប មាន១២សង្កាត់ ៩៩ភូមិ គ្រួសារសរុបមាន៧០៦៨៥គ្រួសារ ប្រជាពលរដ្ឋសរុបមាន៣០៣៧៧៤នាក់ ស្រី១៥៦៨១០ អ្នកមានអាយុ១៨ឆ្នាំឡើងមាន ២២៧៩៤៤នាក់ ស្រី១១៧៣៤៣នាក់ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ១៤៥៤៣៨នាក់ បានកសាងចាត់តាំងសមាជិគណបក្សថ្មីបាន១០៦៣០៥នាក់ ស្មើរនិង៧៣ភាគរយនៃប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។
ឯកឧត្តម ឥត សារ៉ាត់ ប្រធានក្រុមការងារគណបក្សចុះជួយ ក្រុងសៀមរាប ខេត្តសៀមរាប បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប, ឯកឧត្តម ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប ជូនចំពោះសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងសៀមរាប ។
ឯកឧត្តម ឥត សារ៉ាត់ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងសមាជិក សមាជិការគណ បក្សប្រជាជនកម្ពុជា ដែលបានគាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ កាលពីឆ្នាំ២០២៣ និងការបោះឆ្នោតព្រឹទ្ធសភា កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក ដែលធ្វើឱ្យគណៈបក្សប្រជាជនកជាឈ្នះភ្លូកទឹកភ្លូកដី ហើយសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សប្រជាជន កម្ពុជាចុះជួយក្រុងសៀមរាប និងតាមសង្កាត់ក្នុងក្រុងសៀមរាប ព្រមទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងក្រុងសៀមរាប និងចលនាមហាជនរបស់គណបក្ស និងអង្គការមហាជនគណបក្សប្រជាជន កម្ពុជា ដែលបានខិតខំបំពេញភារកិច្ច យ៉ាងសកម្មតាមតួនាទីរៀងៗខ្លួន នាពេលកន្លងមក។
ឯកឧត្តម ឥត សារ៉ាត់ ប្រធានក្រុមការងារគណបក្ស បានណែនាំ ឲ្យសមាជិកបក្សអនុវវត្ត៧ចំនុច ទី១- ត្រូវអប់រំសតិអារម្មណ៍ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តរាល់គោលនយោបាយរបស់គណបក្សប្រជាជន កម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបខរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២- ត្រូវបន្តដឹកនាំប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសជាតិ ដែលជាមូលដ្ឋានក្នុងការ កសាងប្រទេសជាតិឱ្យមានការរីកចម្រើន ការស្តារសេដ្ឋកិច្ចជាតិ ជាពិសេសជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅដោយភាពសុខដុម។ ដើម្បីថែរក្សាសន្តិភាពនេះប្រជាពលរដ្ឋ និងមន្ត្រីគណបក្សត្រូវប្រឆាំងរាល់ឧបាយកល និងសកម្មភាពញុះញង់ បំបែកបំបាក់ ការបង្កចលាចលផ្សេងពីពួកប្រឆាំង និងពួកជ្រុលនិយមណាមួយ។
៣- ត្រូវចូលរួមលុបបំបាត់ក្រុមក្មេងទំនើង ការលួចប្លន់ ល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុបង្កអសន្តិសុខក្នុងគ្រួសារ និងក្នុងមូលដ្ឋាន យើងត្រូវធ្វើយ៉ាងណាកសាងមូ របស់យើងឱ្យមានភាពសុខដុម ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត និងមានជីវភាពរស់នៅ គ្រប់គ្រាន់និងរីកចម្រើន។៤- ត្រូវភ្ជាប់ជាប់អំពីសភាពការណ៍ក្នុងមូលដ្ឋាន ចំនួនប្រជាពលរដ្ឋ រចនាសម្ព័ន្ធគណបក្សមូលដ្ឋាន ចំនួនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា និងពលនាមហាជនរបស់គណបក្សក្នុងមូលដ្ឋាន ដាក់ចេញផែនការគ្រប់គ្រង អប់រំបំពាក់បំប៉នគោលនយោបាយគណបក្ស និងផែនការពង្រីក សមាជិកបក្សតាមគោលការណ៍គណបក្ស ជាពិសេសយុវជន យុវនារី ក្នុងនោះត្រូវភ្ជាប់ចំពោះ គណបក្សនយោបាយផ្សេងៗ ដែលមានសកម្មភាពក្នុងមូលដ្ឋាន ដាក់ចេញទិសដៅប្រកួតប្រជែង ដោយមានប្រសិទ្ធភាព។

៥- ត្រូវភ្ជាប់អំពីគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា និងផែនការអភិវឌ្ឍន៍មូលដ្ឋាន នីមួយៗដែលបានដាក់ចេញកន្លងមក ចូលរួមយោបល់ និងផ្តល់នូវគំនិតជាមួយគណបក្សមូលដ្ឋាន ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យ ដើម្បីទាក់ទាញការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជានាពេលខាងមុខ។
៦- ដើម្បីប្រសិទ្ធភាពការងារចុះមូលដ្ឋាន មន្ត្រីក្រុមការងារគ្រប់ថ្នាក់ត្រូវមានភាពស្មោះត្រង់ចំពោះ គណបក្សប្រជាជនកម្ពុជា ។៧- ចំពោះគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានគ្រប់ថ្នាក់ ក្នុងក្រុងសៀមរាប ត្រូវសហការជាមួយក្រុមការងារ និងបង្កលក្ខណៈដល់ក្រុមការងារ ស្តាប់មតិយោបល់របស់ក្រុមការងារ ផ្តល់ព័ត៌មានសភាពការណ៍នានាក្នុងមូលដ្ឋាន និងសហការគ្នាដាក់ផែនការសកម្មភាព ព្រមទាំង រួមគ្នាធ្វើការដោយភាពស្និតស្នាល និងគោរពគ្នាទៅវិញទៅមក ពីព្រោះគោលដៅរួមគឺធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ដោយ ប៊ុន រដ្ឋា