លោកឧត្តមសេនីយ៍ទោ ម៉ែន លី ណែនាំដល់មន្ត្រីចរាចរណ៍ផ្លូវគោកត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូរឥរិយាបថល្អ ពេលចុះអនុវត្តន៍ច្បាប់

0

តាកែវ ៖ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញ ស្ដីពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង១០ដែលមានកម្លាំងសរុប១៣០នាក់នារី៩នាក់ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃ អង្គារ៍ ទី ២១ ខែ មករា ឆ្នាំ ២០២៥ ។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានណែនាំដល់មន្ត្រីចរាចរណ៍ផ្លូវគោកនឹងកម្លាំងជំនាញអធិការនគរបាលគ្រប់ស្រុកក្រុងចុះអនុវត្តច្បាប់ត្រូវមានជំនាញច្បាស់លាស់ ត្រូវមាមានក្រមសិលធម៌វិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ សុភាពរាបសារ តែម៉ឺងម៉ាត់។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានមានប្រសាសន៍ថាថា នគរបាលចរាចរណ៍ទាំងអស់ ត្រូវតែបង្កើនការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ជាពិសេសកំណត់ភូមិសាស្ត្រងាយរងគ្រោះដោយបញ្ជាក់ពីស្លាកសញ្ញាអោយបានច្បាស់លាស់ បង្ការកុំឱ្យមានគ្រោះថ្នាក់កើតឡើងជាបន្តរទៀត នឹងបន្តរសហការណ៍ជាមួយនិងមន្ទីរជំនាញសាធារណការនឹងដឹកជញ្ជូន ចុះពិនិត្យរាល់ផ្លូវដែលកំពុងជួសជុលត្រូវមាន ដាក់ស្លាកសញ្ញាឬភ្លើងជាសម្គាល់អោយបានត្រឹមត្រូវ ដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកបើកបរអោយមានការប្រុងប្រយ័ត្ន ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ បានផ្តាំផ្ញើ និងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គសិក្សាខ្លីក្នុងថ្ងៃនេះ ហើយត្រូវតែយកនូវបទពិសោធ ការបង្ហាញរបស់ លោកគ្រូឧន្ទេសនាម ក៏ដូចជាមន្រ្តីបច្ចេកទេស បង្រៀននៅក្នុងវគ្គនេះយកទៅអនុវត្តជំនាញឲ្យចំទិសដៅ និងមានប្រសិទ្ធភាពលើការងារជំនាញប្រចាំថ្ងៃ ៕