​ស្រវឹង​បើក​ម៉ូតូ​អាស​ង់​ទ្រី​ម​លឿន​នៅ​ទីប្រជំជន​បុក​ស្ត្រី​ចំនាស់​ខ្មែរ​អ៊ិ​ស្លាម​ដើរ​ឆ្លងថ្នល់​ម្នាក់​របួសធ្ងន់​និង​អ្នក​អង្គុយ​ខាងក្រោយ​ម៉ូតូ​បង្ករ​របួសធ្ងន់​ដែរ ឯ​អ្នកបើកប​របួសស្រាល​ទុក​ម៉ូតូ​ចោល​គេចខ្លួនបាត់​

0

ពោធិសាត់ៈ មនុស្ស​ប្រុស​ស្រី​ចំនួន​ពី​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ម្នាក់​ជា​អ្នកបង្ករ​ដោយសារ​​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ដែល​ម៉ូតូ​ឌ្រី​ម​បើក​មក​បុក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កំពង់​ដើរ​ឆ្លងថ្នល់​។ គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​

កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​លេខ​១៤៦​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ស្រុក​ភ្នំក្រវាញ ក្នុង​ភួ​មិ​និង​សង្កាត់​រលាប ក្រុង​ពោធិសាត់​កាលពី​ល្ងាច​មោ​៉ ៥​និង​៣០​នាទី ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ៕លោ​កន​អ៊ុន ហូ នាយ​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​រលាប​បាន ប្រាប់​អោយ​អ្នកយក​ពត៍​មាន​ឲ្យ​ភ្នាក់ងារ​ទូរ​ទ័ស្ស​អា​សី​ុ​អាគ្នេយ៍​ដឹងថាៈ ជនរងគ្រោះ​ដែលរ​ងរ​បូស​ធ្ងន់​មានឈ្មោះ​ឯល លែ​ត ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​ជនជាតិខ្មែរ​អី​ស្លាម ដែលមាន​ទីលំនៅ​ភួ​មិ​កើតហេតុ​ខាងលើ បាន​រងរបួស​សន្លប់​បាក់ដង​កាំបិត​ស្មារ​ខាងស្តាំ ៕​image

ដោយឡែក​ម្ចាស់​ម៉ូតូ​បង្ករ​របួសស្រាល​បានដាក់​មេ​ប្រូច​បាត់ស្រមោល​បន្ទាប់​កើតហេតុ​ភ្លាមៗ ដោយ​បន្សល់ទុក​នៅ​អ្នករួមដំណើរ​រង​បួស​បែក​មុខមាត់​រងរ​បួស​បុរស​ម្នាក់ទៀត​របួស​ធ្ងន់​នៅលើ​ដងខ្លួន​និង​ផ្ទៃមុខ ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ្ណ​នៅឡើយ​។​លោក​បន្ត​ឲ្យ​ដឹង​និង​បញ្ជាក់ថា​មួល​ហេតុ​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​គឺ​ដោយសារ​ម្ចាស់​ម៉ូតូ​បើកបរ ក្នុងស្ថានភាព​ស្រវឹង​នៅ​ទីប្រជុំជន​ដែលមាន​មនុស្ស កំពង់​ដើរ​ឆ្លងថ្នល់ ហើយ​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​និយាយថា​នៅមុន​ហេតុ​ការ​ណ៏​កើតឡើង​ម៉ូតូ​បង្ករ​ប្រភេទ​អាស​ង់​ទ្រី​ម​ពណ៍​ខ្មៅ បើកបរ​ទិសដៅ​ពី​ត្បូង​មក​ជើង ៕image (1)

ខណៈនោះ​ស្ត្រី​រងគ្រោះ​ក៍​បនដើរ​ឆ្លងថ្នល់​ពី​លិច​មក​កើត ដោយសារ​អ្នកបើក​ម៉ូតូ​បើក​ក្នុងស្ថានភាព​ស្រវឹង​ហើយ​ល្បឿន​ក៏​លឿន ក៏​មក​បុក​ស្ត្រី​រងគ្រោះ​ដួល​ត្រឡប់ត្រឡិន​បាក់ដង​កាំ​ង​បិត​សន្លប់​ឈឹង ឯ​អ្នក​អង្គុយ​ខាងក្រោយ ម៉ូតូ​បង្ករ​បាន​រងរ​បួស​ធ្ងន់​ដែរ​ដោយ​ត្រូ​ង​ដងខ្លួន​និង​នៅលើ​ផ្ទៃមុខ ចំពោះ​ជនបង្ករ​របួសស្រាល ឃើញ​ម៉ូតូ​នោះ​ខូចខាត​ផង ទៅមុខ​លេង​រូ​ចក៍​ដាក់​ម៉ូតូ​និង​គ្នា​គេ​ចោល​រត់​គេចខ្លួនបាត់ ៕ក្រោយ​កើតហេតុ​ស្ត្រី​រងគ្រោះ​ត្រូវបាន​សាច់​ញ្ញា​ត្តិ​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុង​ពោធិសាត់ បុរស​ម្នាក់ទៀត​ជាមួយ​ម៉ូតូ​ត្រូវ​សម​ត្ត​កិច្ច​បញ្ជូនទៅ​យកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោ​សាត់​។