ហុងកុង​ច្រានចោល​សំណើ​បាតុករ​ឱ្យ​រំលាយ​គណៈកម្មការ​បង្កើត​ច្បាប់​

0


​សារព័ត៌មាន​ហុងកុង​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​ថា រដ្ឋាភិបាល កោះ​ហុងកុង​បាន​ច្រានចោល​សំណើ របស់​ក្រុមបាតុករ​ដែល​គ្រប់គ្រង​ម​ជ្ឈ មណ្ឌល​ហុងកុង​ទាមទារ​ឱ្យ​រំលា​យគណៈ ក​ម្មា​ធិ​ការបង្កើត​ច្បាប់​នៅទីនេះ​ដើម្បី បញ្ចប់​ភាពជាប់គាំង​នយោបាយ ។eeee
​មេដឹកនាំ​កោះ​ហុងកុង​បានប្រកាស ថា គំនិត​របស់​បាតុករ​ខ្វះ​ការពិត ហើយ ការធ្វើប្រជាមតិ ប្រទេស​ហុងកុង​មិន មែន​ជាការ​បង្ខិតបង្ខំ​តាមផ្លូវ​ច្បាប់ នោះឡើយ ប៉ុន្ដែ​ការធ្វើប្រជាមតិ​នោះ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច​១០០​លាន ដុល្លារ​ហុងកុង ។
​រយៈពេល​ជាង​មួយខែ​កន្លងមក ចាប់ តាំងពី​ក្រុមបាតុករ​គ្រប់គ្រង​ទីតាំង សំខាន់ៗ​នៅ​កោះ​ហុងកុង​មិនទាន់មាន សញ្ញា​បញ្ចប់​នៅឡើយ ក្រោយពេល ភាគី​ទាំង​២​មិនអាច​ស្វែងរក​សំឡេង រួមគ្នា​ដោះស្រាយ​វិបត្ដិ ។​ee
​គោលដៅ​នៃ​ការធ្វើ​បាតុកម្ម​នោះ ដើម្បី​ទាមទារ​ការបោះឆ្នោត​ប្រកប ដោយ​ប្រជាធិបតេយ្យ ពលរដ្ឋ​កោះ​ហុង កុង​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ជ្រើស រើស​បុគ្គល​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ដ ឡើង​ដឹកនាំ​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ នេះ នា​ឆ្នាំ​២០១៧ ។​
​រដ្ឋាភិបាល​កោះ​ហុងកុង​បាន​ផ្ញើ របាយការណ៍​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង​ស្ដីពី​ការមិនពេញចិត្ដ​របស់​ក្រុម បាតុករ​នៅក្នុង​ប្រព័ន្ធ​បោះឆ្នោត និង​ស្នើ ឱ្យមាន​កិច្ចពិភាក្សា​ជាប្រចាំ​ជាមួយ តំណាង​ក្រុមនិស្សិត​ក្នុងការ​កែទម្រង់​ប្រព័ន្ធ នយោបាយ​ដឹកនាំ​។eee

 

ការធ្វើ​បាតុកម្ម​នោះ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម​របស់ ពលរដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង​។ ចំណែក ក្រុមបាតុករ​នៅតែ​គ្មាន​សញ្ញា​ដកថយ បញ្ចា​ប់​បាតុកម្ម​នោះឡើយ ប្រសិនបើ រដ្ឋាភិបាល​គ្មាន​ការយល់​យោគ គោរព តាម​ឆន្ទៈ​របស់​ពលរដ្ឋ ។​
​តាម​ការ​ស្ទាប់ស្ទង់​មតិ​របស់​បណ្ដាញ ព័ត៌មាន​លោកខាងលិច​បង្ហាញឱ្យឃើញ ថា ក្រុមបាតុករ​នៅ​ហុងកុង​បាន​ត្រៀម លក្ខណៈ​ធ្វើបាតុកម្ម​អូសបន្លាយ​រយៈ ពេល​យូរ​រហូតដល់​មួយឆ្នាំ​។ តាម​ការ វាយតម្លៃ​របស់​អ្នកនយោបាយ​ក្រុម បាតុករ​ចាំបាច់​ត្រូវតែ​ផ្លាស់ប្ដូរ​ទម្រង់ របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ ប្រាកដជា បាត់បង់​ការ​គ្រាំទ្រ​ពី​មហាជន ។