កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយ ករណីដីធ្លីមានទំនាស់ នៅភូមិត្រពាំងបេង ឃុំបារយាណ៍ ស្រុកព្រៃឈរ ។


លោកមេឃុំបានបន្តថា ក្នុងអំឡុងក្រុមចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានចុះវាស់វែងដីធ្វើប្លង់ជូន ប្រជាពលរដ្ឋ ស្រាប់តែមាននាក់ភូមិប្រហែល ៦ ទៅ ៧នាក់ បានមកធ្វើការរារាំង មិនឱ្យពួកគាត់ ចុះបញ្ជីធ្វើប្លង់នោះទេ ដោយសំអាងថា ដីនេះជាមេទឹកជ្រនាប់ទៅវិញ ។ បន្ទាប់ពីក្រុមចុះបញ្ជីបាន ធ្វើការសម្របសម្រួលមិនត្រូវរ៉ូវគ្នានោះ ដូច្នេះដីនេះមិនត្រូវបានចេញប្លង់ជូនទេ ប៉ុន្តែពួកគាត់ទាំង ៦គ្រួសារ នៅតែបន្តរស់នៅលើដីនេះ រហូតមកដល់បច្ចុប្បន្ននេះ ដោយភាគីម្ខាងទៀតតែងតែមក ជំទាស់រហូត។
ករណីខាងលើនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីការចុះពិនិត្យដល់កន្លែងកើតហេតុ ឯកឧត្តម នឹងចាត់តាំងឲ្យក្រុមការងារមន្ត្រីជំនាញ ចុះ សិក្សាលំអិត ដើម្បីបានលទ្ធផល យកមកប្រជុំដោះស្រាយបញ្ចប់ករណីនេះ ៕