យន្ដហោះចម្បា*ំងរបស់កាណាដា បានបើកការវាយប្រហារដំបូងគេបង្អស់ ទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS កាលពី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុង ប្រទេសអ៊ីរ៉ាក់ក្រោមការបញ្ជាពីទីបញ្ជា ការរបស់អាមេរិកសម្រាប់ប្រឆាំងក្រុម អ៊ិស្លាមបង្កើតរដ្ឋ ។
នៅក្នុងការប្រកាសចេញពីការិយា ល័យក្រសួងការពារជាតិកាណាដាបាន ឱ្យដឹងថា យន្ដហោះចម្បាំង២គ្រឿងរបស់ កាណាដាបានវាយប្រហារទៅលើគោល ដៅនៅក្នុងតំបន់ ហ្វាលូចា ហើយវិល ត្រឡប់មកកាន់ទីតាំងទ័ពអាកាសនៅ គុយវ៉េតប្រកបដោយជោគជ័យ ។
បច្ចុប្បន្ន កាណាដាបានបញ្ជូនយន្ដ ហោះចម្បាំង៦គ្រឿង ប្រភេទ CF-18 រួមជាមួយយន្ដហោះ C-150 Bolaris និងយន្ដហោះយាមល្បាត២គ្រឿង CP- 140 សម្រាប់ចូលរួមសកម្មភាពវាយ ប្រហារក្រុមIS នៅស៊ីរី និងអ៊ីរ៉ាក់ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមអ៊ិស្លាម និកាយស៊ីអ៊ីដ១៤នាក់បាត់បង់ជីវិត ដោយការវាយប្រហារគ្រាប់បែកនៅជិត ទីក្រុងបាដាដ ។ ការវាយប្រហារខាងលើ កើតឡើងក្រោយពេលមានអ្នកស្លាប់ ២០នាក់ក្នុងការវាយប្រហារគ្រាប់បែក ២លើកផ្សេងគ្នាក្នុងក្រុងបាដាដ មុនពិធី បុណ្យ អាសូរ៉ា ប្រារឰឡើង ។
សម្ពន្ធមិត្ដក្រុម ISដែលដឹកនាំដោយ អាមេរិក ពេលនេះបានបើកការវាយ ប្រហារជាច្រើនទៅលើក្រុមIS ប៉ុន្ដែការ វាយប្រហារបែបនេះមិនធ្វើឱ្យក្រុមនោះ ចុះថយនោះឡើយ ។ ក្រុមអ្នកឯកទេស បញ្ជាក់ថា ប្រសិនបើទទួលបានជ័យជម្នះ នៅក្នុងសង្គ្រាមនេះ សម្ពន្ធមិត្ដអាមេរិក ចាំបាច់ត្រូវតែប្រើប្រាស់ទាំងទ័ពអាកាស ថ្មើរជើងវាយចូលគោលដៅរបស់ក្រុម នេះ ទើបអាចយកឈ្នះ បើវាយប្រហារ បែបនេះទោះចំណាយពេលយូរប៉ុណ្ណា ក៏ មិនអាចយកឈ្នះនោះឡើយ ។ ផ្ទុយទៅ វិញក្រុមIS កាន់តែមានឱកាសច្រើន ឡើងក្នុងការវាយបកទៅលើអាមេរិក និងសម្ពន្ធមិត្ដនៅគ្រប់ទិសទី