កាលពីថ្ងៃទី៣ ខែវិច្ឆិកា សារព័ត៌ មាន New Straits Times របស់ម៉ាឡេ ស៊ីបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋមន្ដ្រី ក្រសួងចរាចរណ៍ លោក Liow Tiong Lai បានប្រកាសឱ្យដឹងថា ក្រុមអ្នកស្រាវ ជ្រាវនឹងវិលត្រឡប់ទៅកាន់ទីតាំងធ្លាក់ យន្ដហោះ MH-17 របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីនៅភាគខាង កើតប្រទេសអ៊ុយក្រែន ក្នុងរយៈពេល១ ឬ២សបា្ដហ៍ដើម្បីបើកការស្រាវជ្រាវ បន្ថែមទៀត ។
លោក Tiong Lai បន្ដទៀតថា រដ្ឋាភិ បាលអ៊ុយក្រែន និងកម្លាំងទាហានបះបោរ បានឯកភាពគ្នាទៅលើបទឈប់បាញ់ មួយដើម្បីឱ្យក្រុមស៊ើបអង្កេតចូលទៅ កាន់ទីតាំងកើតហេតុ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នក សារព័ត៌មានក្រោយកិច្ចប្រជុំអង្គការ សហប្រជាជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ កាលពីថ្ងៃទី២ ខែវិច្ឆិកា លោក Lai បញ្ជាក់ថា ភាគីជំនួបនៅក្នុងប្រទេស អ៊ុយក្រែនបានឯកភាពឱ្យក្រុមសង្កេត ការណ៍ទៅកាន់ទីនោះបន្ដស្រាវជ្រាវឱ្យ កាន់តែច្បាស់ ។
យន្ដហោះ MH-17 របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញដឹកអ្នកដំណើរ២៩៨ នាក់បានជួបគ្រោះថ្នាក់នៅភាគខាងកើត ប្រទេសអ៊ុយក្រែននាថ្ងៃទី៧ ខែកក្កដា ដោយសង្ស័យរងការបាញ់ទម្លាក់ ។ ក្រុម អ្នកសង្កេតការណ៍ចូលទៅកាន់កន្លែង កើតហេតុនៅពេលនេះគឺដើម្បីប្រមូល នូវបំណែកយន្ដហោះ និងភស្ដុតាងបន្ថែម ទៀតសម្រាប់សកម្មភាពស្រាវជ្រាវ 9