សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយ ថា យ៉ាងហោចណាស់ក៏មានមនុស្ស៥២ នាក់ស្លាប់កាលពីថ្ងៃទី២ ខែវិច្ឆិកា នៅ ក្នុងការវាយប្រហារគ្រាប់បែកអត្ដឃាត នៅច្រកព្រំដែនប៉ាគីស្ថាន-ឥណ្ឌានៅក្នុង ពិធីទម្លាក់ទង់ជាតិជារៀងរាល់ថ្ងៃ នា ពេលរសៀលរបស់ប្រទេសទាំងពីរនៅ ព្រំដែន ។
ហេតុការណ៍វាយប្រហារគ្រាប់បែក កើតឡើងនៅវេលាម៉ោង១៨និង៣០ នាទី ម៉ោងនៅក្នុងតំបន់ នៅចំណតរថ យន្ដប្រទេសប៉ាគីស្ថាន មានចម្ងាយពី ព្រំដែនប្រទេសឥណ្ឌាតែ៥០០ម៉ែត្រ ប៉ុណ្ណោះពីព្រំដែនឥណ្ឌា ។ កម្លាំងទាហាន អាកាសឥណ្ឌាក៏បានរងរបួសនៅក្នុង ហេតុការណ៍វាយប្រហារនោះដែរ ។
ពលរដ្ឋរាប់រយនាក់មានវត្ដមាននៅ Wagax ជិតទីក្រុង Lahore ប្រទេស ប៉ាគីស្ថានជារៀងរាល់ថ្ងៃដើម្បីចូលរួម ពិធីបង្ហូតទង់ជាតិក្រោយពេលព្រះអាទិត្យ អស្ដង្គត់ ។
សារព័ត៌មានប៉ាគីស្ថានបានផ្សព្វ ផ្សាយថា នៅពេលកម្លាំងទាហានប្រទេស ទាំងពីរកំពុងបង្ហូតទង់ជាតិចុះក៏ស្រាប់តែ មានសំឡេងផ្ទុះយ៉ាងខ្លាំងបណ្ដាលអ្នក ស្លាប់និងអ្នករងរបួសដេករដូករណែល ពាស់ពេញ មានទាំងស្ដ្រី និងកុមារ ។ ប៉ូលិសនៅទីក្រុង Lahor បញ្ជាក់ថា ក្រៅពីអ្នកស្លាប់៥២នាក់ នៅមានអ្នករង របួសដល់ទៅ៧០នាក់ ។
ក្រុមតាលីបង់នៅប្រទេសប៉ាគីស្ថាន បានចេញមុខទទួលខុសត្រូវលើការវាយ ប្រហារខាងលើ ដោយក្រុមតាលីបង់ បញ្ជាក់ថា សកម្មភាពវាយប្រហារខាង លើ ដោយសារតែកម្លាំងទាហានប៉ាគី ស្ថានបានធ្វើសកម្មភាពប្រឆាំងទៅនឹង ក្រុមជនជាតិភាគតិចនៅតាមបណ្ដោយ ព្រំដែនប៉ាគីស្ថា និងអាហ្វហ្គានីស្ថាន ដែលជាទីជម្រកដ៏សំខាន់របស់ក្រុម តាលីបង់ ។ ការវាយប្រហារនោះមិន សំដៅទៅលើភាគីឥណ្ឌានោះឡើយ សំដៅទៅលើកម្លាំងសន្ដិសុខប៉ាគីស្ថាន តែប៉ុណ្ណោះ