ឧត្ដរមានជ័យ ៖ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ យោងតាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកឧត្ដមសេនីយ៍ត្រី ថោង សាមិ ស្នងការរងផែនការងារសណ្ដាប់ធ្នាប់ស្ដីទី បានដឹកនាំរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំអគារធំ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជាមួយមន្រ្តីជំនាញ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ សរុបចំនួន ៤៧នាក់/ស្រី ០៤នាក់។ ក្នុងនោះក៏បានប្រគល់ចំណាំងផ្លាតជូន ការិយាល័យនគរបាលចរាចរណ៍ និង អធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ សរុបចំនួន ៥០០ សន្លឹក៕ដោយ៖ភ្នំដងរ៉ែក