បន្ទាយមានជ័យ៖អគ្គីភ័យបានឆាបឆេះព្រៃនិងដើមអាកាស្យាទាំងកណ្តាលយប់ថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥ នៅភូមិបឹងជម្រុងតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
ឧបទ្ទហេតុនេះ ត្រូវបានកម្លាំងនិងក្រុមអន្តរាគមន៍ជួយពន្លត់មិនរាលដាលដល់ផ្ទៈប្រជាពលរដ្ឋឡើយ ។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានអោយដឹងថ្ងៃទិ២៤ខែមករាថា៖អគ្គីភ័យបានឆាបឆេះព្រៃដើមអាកាស្យានោះ ត្រូវបានកម្លាំងចម្រុះអន្តរាគមន៍ពន្លត់និងមានរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមអន្តរាគមន៍រឺសង្គ្រោះក្រុងប៉ោយប៉ែត១គ្រឿងសហការជាមួយកម្លាំងមាននគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹងរងស្រុកម៉ាឡៃនិងប្រជាពលរដ្ឋជួយពន្លត់ទាន់ាពេល មិនបង្ករាលដាលឆាបឆេះដល់ប្រជាពលរដ្ឋនោះទេ។
លោកអភិបាលស្រុកអោយដឹងថា៖មូលហេតុអគ្គីភ័យឆាបឆេះនោះអាចបណ្តាលមកពីអ្នករកឃ្មុំរឺដុតរកសត្វពេលយប់។ លោកថា នេះជាសំណាងក្នុងគ្រោះមួយ ដែលហានីយភ័យមួយក្នុងរដូវប្រាំងហួតហែងត្រូវគ្រប់គ្រងបានវិញដោយសារកម្លាំងសាមគ្គីភាពនិងជួយទាន់ពេល ៕ដោយ៖ឃិន គន្ធា




































