ឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ បានចុះធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួង
មហាផ្ទៃ និងធ្វើការណែនាំដល់អាជីករ មិនឲ្យដាក់តាំងលក់ និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ។ ក្រោយការផ្សព្វផ្សាយសេចក្តីណែនាំ និងសង្កេតឃើញថាបងប្អូនអាជីវករមានការយល់ដឹងអំពីផលប៉ះពាល់ ដែលបណ្តាលមកពីផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ និងសហការបានល្អជាមួយកម្លាំងជំនាញ ហើយក៏គ្មានការដាក់តាំងលក់ ស្តុកទុក និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗឡើយ ៕ដោយ៖ភ្នំដងរ៉ែក




































