ស្រីលង្កាបានអនុញ្ញាតឱ្យនាវាមុជទឹក នាវាចម្បាំងចិនចូលចិតនៅក្នុងកំពង់ផែ ស្ថិតនៅទីក្រុងកូឡំបូ ប្រទេសស្រីលង្កា ធ្វើឱ្យឥណ្ឌាព្រួយបារម្ភយ៉ាងខ្លាំង ។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹក ស្រីលង្កា លោក Kosala Warnakula-suriya បានប្រកាសឱ្យដឹងថា នាវា ចម្បាំងមួយគ្រឿងរបស់ចិនបានចូលចតនៅក្នុងកំពង់ផែទីក្រុងកូឡំបូ និងរយៈ ពេល៥ថ្ងៃ ដើម្បីបន្ថែមថាមពលនិងឱ្យ នាវិកឈប់សម្រាកកាយ ។
នេះមិនមែនជារឿងខុសប្រក្រតីនោះ ឡើយ ចាប់តាំងពីឆ្នាំ២០១០មកមាន នាវាចម្បាំងដល់ទៅ២៣០មកពីគ្រប់ ប្រទេសចូលចតក្នុងកំពង់ផែនេះ ដើម្បី បំពេញថាមពលនិងសម្រាកកាយ ។ ប៉ុន្ដែការចូលចតនៃនាវាចម្បាំងរបស់ ចិន នៅស្រីលង្កាបានបង្កការព្រួយបារម្ភ យ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងញូវដេលី ។
មន្ដ្រីឥណ្ឌាមួយរូបដែលមិនបញ្ចេញ ឈ្មោះបានរៀបរាប់ឱ្យដឹងថា ឥណ្ឌាពិតជា ព្រួយបារម្ភពីសកម្មភាពខាងលើ ប៉ុន្ដែ មិនទាន់មានប្រតិកម្មជំរុញហេតុការទាំង នោះឡើយ ។
កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងមក នាវាមុជទឹកមួយគ្រឿងរបស់ចិនក៏ទទួល បានការអនុញ្ញាតពីប្រទេសស្រីលង្កាឱ្យ ចូលចតនៅកំពង់ផែ ។ សកម្មភាពនោះ ត្រូវបានរដ្ឋាភិបាលទីក្រុងញូវដេលីប្រឆាំង ដោយសារតែនោះជាសកម្មភាពបង្កើន វត្ដមានកម្លាំងទាហានរបស់ចិននៅ ប្រទេសជិតខាង ។
ចិនបានវិនិយោគជាច្រើនចូលក្នុង ប្រទេសស្រីលង្កា ។ ក្នុងរយៈពេលប៉ុន្មាន ឆ្នា*ំចុងក្រោយនេះ ចិនបានព្រមព្រៀង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ ក្នុងនោះ មានអាកាសយានដ្ឋានផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ត្រូវចំណាយប្រាក់រាប់សិបពាន់ លានដុល្លារ ។
សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយ វិច្ឆិកាថា នាវាមុជទឹកដែលចិនបាន ចូលចតនៅកំពង់ផែ Chang zheng-2 និង នាវាចម្បាំង Chang xing dao