រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីក្រុងពាលីបើកពិពណ៍ទេសចរណ៍វប្បធម៌និងពាណិជ្ជកម្ម រយៈពេល០៣ថ្ងៃ នៅទីលានសម្ដេចតេជោតំបន់ពយតាមូង

0

ខេត្តព្រះសីហនុ៖ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈខេត្តព្រះសីហនុ លោកស្រី ម៉ាក់ សំណាង អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមប្រារព្ធពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយ ក្នុងឱកាសប្រា រព្ធពិធីពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ក្នុងបរិវេណទីលានសម្ដេចតេជោ(តំបន់ពយតាមូង) ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដោយក្នុងនោះក៏មានការចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ អស់លោក/លោកស្រី មន្ទីរអង្គ ភាពពាក់ព័ន្ធក្នុងខេត្តផងដែរ ។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថាការប្រារព្ធពិធី ពិពណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក៏ដូច កម្មវិធីកម្សាន្តផ្សេងៗ រដ្ឋបាលខេត្ត មន្ទីរទេសចរណ៏ជាពិសេស ក៏ក្រសួងទេសចរណ៍ រៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តច្រើន  នឹង បង្ហាញអំ ពីសក្តានុពលរបស់ខេត្តព្រះសីហនុ លើវិស័យទេសចរណ៍ និងអ្នកវិនិយោគ ដោយមានកិច្ចសហ ប្រតិបត្តិ ការរវាងវិស័យសាធារណៈឯកជន រួមនិងពីបណ្ដាក្រុមហ៊ុនផ្សេងៗជាច្រើន ផងដែរ ដើម្បីបង្ហាញ អំពីផលិតផលរបស់ខ្លួនដោយទាំងអស់នេះសបញ្ជាក់ឱ្យឃើញពីការខិតខំរបស់ថ្នាក់ដឹងនាំរដ្ឋបាលខេត្ត.មន្ទីរទេសចរណ៍ខេត្ត អនុវត្តតាមការណាំនាំរបស់ជាក្រសួងទេសចរណ៍ ដើម្បីបង្កើតព្រឹត្តិការណ៍បង្ហាញ ទៅដល់បងប្អូន ប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុកក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តនៅ ក្នុងខេត្ត ព្រះសីហនុ បានកាន់តែច្រើននិងបង្កើនប្រាក់ចំណូលជូនជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មានឱកាស បង្កើនមុខរបរ លើសេវាកម្ម វិស័យទេចរណ៏ក្នុងខេត្តព្រះសីហនុកាន់តែល្អប្រសើរ៕

នាគសមុទ្រ