ជើងខ្លាំងម្នាក់សង្ស័យតែអាងបងថ្លៃជាPM ទើបហ៊ានអាស្រ័យផល ហើយទន្រ្ទានដីព្រៃ កសិកម្មតំបន់៣ ជាតំបន់ហាមឃាត់ថែមទៀត

0

អ៊ុក ផ្លុង សៀមរាប÷ បុរសម្នាក់រងការចោទប្រកាន់ ពី ប្រជាពលរដ្ឋ ថា ហ៊ានធ្វើ ស្រែប្រាំង និងទន្រ្ទាន ដីព្រៃកសិកម្មតំបន់៣ ដែល រដ្ឋ ហាមឃាត់ បន្ថែមទៀតសង្ស័យ តែអាង បងថ្លៃ ជា PM។
តើម្នាក់នោះជាអ្នកណា?ហេតុអ្វីហ៊ានម្ល៉េះ?
ក្រោយពីមានការផ្តល់ព័ត៌មាន ថាមានអ្នក អាស្រ័យផល ហើយថែមទាំង រុករាន ទន្ទ្រាន ដីព្រៃ តំបន់ ៣ ជាតំបន់ ហាមឃាត់ នៅព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែ មករា ឆ្នាំ២០២៥ អ្នក សារព័ត៌មាន បានចុះពិនិត្យ ដើម្បី ផ្ដិតយក រូបភាព ឃើញថាពិត ជាមាន ការអាស្រ័យផល ហើយនិងទន្រ្ទាន ដី កសិកម្មតំបន់ ៣ ជាតំបន់ ហាមឃាត់ មែន។ ករណី ខាងលើនេះ កើតឡើង នៅត្រង់ ចំណុច ផ្លូវ ឡាន ម្ដុំ ច្រមុះ ជ្រូក ខាងលិច ភូមិ ព្រៃប្រស់ ស្ថិត ក្នុង ភូមិ បុស្សគរ ឃុំ គោក ធ្លកក្រោម ស្រុកជីក្រែង ខេត្ត សៀមរាប។
យោងតាម ប្រភពព័ត៌មាន ពីប្រជាពល រដ្ឋក្នុង លក្ខខណ្ឌ មិនបញ្ចេញ ឈ្មោះ បានប្រាប់ អ្នកសារព័ត៌មាន ថាអ្នកក្លា ហានល្មើសច្បាប់ ដីព្រៃ តំបន់ ៣ ខាងលើនេះឈ្មោះ ជឿន ចិត្ត ភេទ ប្រុស បច្ចុប្បន្ន រស់នៅ ភូមិ ព្រៃ ប្រស់ ឃុំ សង្វើយ ស្រុកជីក្រែង ខេត្ត សៀមរាប ដែលមាន បងថ្លៃជាPM ស្រុក ជីក្រែង មានតួនាទី ការពារសន្តិសុខ និងបង្រ្កាបបទល្មើស ផ្សេងៗ ប្រចាំទិសឃុំសង្វើយ និងឃុំ ឫស្សីលក។ គាត់បន្តថា ដីនេះបាននឹងកំពុងទន្ទ្រានចាប់ពីឆ្នាំ២០២៣រហូតដល់បច្ចុប្បន្ន ដោយគ្មានជំនាញណារំខានឡើយ សង្ស័យ តែមានបងថ្លៃជា PM ទើបស្ងប់ស្ងាត់បែបនេះ។ គាត់ថាដីតំបន់នេះ មានអ្នកធ្លាប់អាស្រ័យផលជាច្រើនឆ្នាំ ប៉ុន្តែក្រោយ អាជ្ញាធរ បឹង ទន្លេសាប បោះ បង្គោលឡាក់ រួច អ្នក ដែលមានដីស្រែនៅក្រៅបង្គោលបានប្រគល់ដី ជូនរដ្ឋវិញសូម្បីតែដីរបស់ លោក ជឿន ចិត្ត កំពុងអាស្រ័យផល ក៏ លោក ជឿន សារ៉ាន ហៅ កឺក ត្រូវជាបងប្អូនបង្កើតរបស់លោក ជឿន ចិត្ត បានប្រគល់ជូនរដ្ឋវិញផងដែល គ្មានប្រជាកសិករ ណា ហ៊ានអាស្រ័យផលឡើយ ផ្ទុយទៅវិញ លោក ជឿន ចិត្ត មិនត្រឹមតែ ហ៊ាន អាស្រ័យផល ទេថែមទាំងជួលកម្មករ ក្នុង ១ ថ្ងៃ ៤ទៅ៥ នាក់ឲ្យប្រមូល ឈើ ដែលបានកាប់ចាស់ និងកាប់ ព្រៃឈឺ ថ្មី បន្ថែម។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នាយសង្កាត់ រដ្ឋបាល ជលផល កំពង់ក្ដី លោក ជុំ សុភាព បានឆ្លើយតប អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោក មិនបានទៅពិនិត្យទេ បើសិនមានករណី ដូច្នេះមែន ចូលឆ្នាំចិនរួច លោក នឹងស្នើសុំកម្លាំងគណៈបញ្ជាការ ឯកភាព ស្រុក ចុះទៅពិនិត្យរីឯមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកជីក្រែង លោក វិរះសនីយ៍ត្រី ហង្ស វិចិត្រ ប្រាប់ អ្នកសារព័ត៌មាន តាម ប្រព័ន្ធ Telegram ថាសូមឲ្យ អ្នកសារព័ត៌មានជួយវែកមុខ អ្នកប្រព្រឹត្តឲ្យច្បាស់ថាតើអ្នកណាប្រព្រឹត្តផ្ទាល់ ហើយអ្នកណានៅពីក្រោយខ្នងក្នុងរឿងនេះ? ដើម្បីធ្វើសាវ្ដាជាតិបញ្ជូនខ្លួនទៅ តុលាកា លោក បន្តថា ចំណែក កូនចៅរបស់លោកៗ បានណែនាំហើយបុក្គលណាហ៊ានប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនលើកលែងបានឡើយ នេះជាបទបញ្ជាថ្នាក់លើ។ម្ចាស់ ស្រែ ដែលប្រជាពលរដ្ឋចោទប្រកាន់ថាបានកាប់ហែកដីតំបន់ ៣ ខាងលើ លោក ជឿន ចិត្ត បានបកស្រាយប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា លោក ពិតជាបាន អាស្រ័យផល នៅតំបន់៣ មែន ហើយ លោក ក៏ ដឹងថា ដីស្រែរបស់លោក នៅឆ្ងាយពីបង្គោលឡាក់ ប៉ុន្តែ លោកបាន សុំការ អនុញ្ញាត ពី លោក មេឃុំ សង្វើយ ហើយ មេឃុំ សង្វើយ បាន អនុញ្ញាត ឱ្យលោកអាស្រ័យផល ប៉ុន្តែ រឿងកាប់ហែក ដីព្រៃឈើថ្មីលោក បដិសេធថា លោកមិនបានកាប់ហែកទេ លោកទៅស្រែ គ្រាន់តែលើក ភ្លឺស្រែ ទប់ទឹក តែប៉ុណ្ណោះ បញ្ហាកាប់ព្រៃ និងប្រមូលឈើ ងាប់ៗសង្ស័យតែ អ្នក រកអុសទេមើលទៅ។ទន្ទឹមនឹងននោះដែរ មេឃុំ សង្វើយ លោក តែម គឹមសេង ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន តាមទូរស័ព្ទថា ទោះបីជាថ្លើម លោក ធំ ប៉ុន មេឃ ក៏ លោក មិនហ៊ាន អនុញ្ញាត ឲ្យប្រជាពលរដ្ឋអាស្រ័យផលក្រៅបង្គោលឡាក់ ដែលបានបោះដោយ អាជ្ញាធរបឹងទន្លេសាប ដែរ។ ម្យ៉ាងវិញទៀត ដីនៅចំណុចនេះត្រូវបានកាត់ចូលទៅ ឃុំ គោក ធ្លកក្រោម ហើយ។ក្នុងនោះ មេឃុំ គោក ធ្លកក្រោម លោក ជៀប សាន បានប្រាប់អ្នកសារព័ត៌មានតាម ទូរស័ព្ទថា ដីទាំងនេះត្រូវបានគេឈូសឆាយ តាំងពីនៅក្នុងដែន រដ្ឋ បាល ឃុំ សង្វើយ ម្ល៉េះ ក្រោយមកទើបកាត់ឲ្យឃុំ គោក ធ្លកក្រោម លោក មាន ប្រសាសន៍បន្តថា ទោះបីជាយ៉ាងនេះក៏ ដោយលោកបានអញ្ជើញ ប្រជាពលរដ្ឋ ដែលមានដីស្រែ ក្រៅ បង្គោលឡាក់ ទាំងអស់ ដោយ ជម្រាបប្រាប់ ពួកគាត់ ថាហាម អាស្រ័យ ផល ដាច់ខាត បើអ្នកណា ហ៊ាន នឹងទទួលខុសត្រូវ ចំពោះមុខ ច្បាប់ដោយ ខ្លួនឯង ជាធរមាន។
ជាចុងក្រោយ ប្រជាពលរដ្ឋសំណូមពរដល់ អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ និង អភិបាល ស្រុក ជីក្រែង លោក បូ ម៉េងទ្រី មេត្តា ចុះទៅពិនិត្យស្រាវជ្រាវរកជនល្មើសដែលបាននឹងកំពុងរុករានទន្ទ្រាន ដីកសិកម្ម តំបន់៣ រៀងរាល់ឆ្នាំខាងលើនេះ ដែលផ្គើននឹងបទបញ្ជា អាជ្ញាធរ បឹងទន្លាប ដោយមិនខ្វល់ពី លំនឹង អេកូឡូស៊ី ជីវចំរុះ និងបរិស្ថាន ជុំវិញ បឹងទន្លេសាប មកផ្តន្ទាទោសតាមច្បាប់ ផង ទាន បើមិនដូច្នេះ ទេ អ្នក ផ្សេង អាចធ្វើតាម អញ្ចឹងច្បាប់របស់ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នឹងក្លាយ ជាឥតន័យ ជឿជាក់ជាមិនខាន៕