ទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានផ្សាយថា អធិកាបតីអាល្លឺម៉ង់ អេង ហ្គើឡាម៉ាគែល បាននិយាយថា ស៊ូទុក ឱ្យអង់គ្លេសចាកចេញពីអឺរ៉ុប ប្រសើរ ជាងគោរពតាមច្បាប់សេរីភាពធ្វើដំណើរ របស់ពលរដ្ឋក្នុងការទៅធ្វើពលកម្មនៅ ក្នុងប្រទេសស្ថិតក្នុងសហគមន៍អឺរ៉ុប ។ នេះជាលើកទី១ហើយ ដែលអធិកាបតី អាល្លឺម៉ង់ប្រកាសឈប់ឱ្យអង់គ្លេសចាក ចេញបីសហគមន៍អឺរ៉ុប ។
ការប្រកាសរបស់លោកស្រីអេង ហ្គើឡា ម៉ាគែល កើតឡើងក្រោយពេល សហគមន៍អឺរ៉ុបគាំទ្រឱ្យពលរដ្ឋនៅក្នុង សហគមន៍ទាំងមូលមានសិទ្ធិចាកចេញ ទៅកាន់ប្រទេសណាមួយក៏បាននៅក្នុង សហគមន៍ស្វែងរកការងារធ្វើ ។ ចំណែក អង់គ្លេសមិនចង់ឱ្យមានដូច្នេះឡើយ គឺ មិនចង់ឱ្យពលរដ្ឋប្រទេសដទៃទៀតចូល ស្វែងរកការងារធ្វើ ក្នុងប្រទេសអង់គ្លេស ដោយសេរីនោះឡើយ ។
កន្លងមកអាល្លឺម៉ង់ក៏ធ្លាប់បានច្រាន ចោលសំណើកំណត់ពលរដ្ឋដែលមាន ចំណេះវិជ្ជាកម្រិតខ្ពស់ ទើបអាចទៅធ្វើ ដំណើរនៅក្នុងជិតខាងបាន ចំណែកអ្នក ដែលមានចំណេះវិជ្ជាតិច មិនអាចទៅ បានឡើយ ។
អង់គ្លេសនឹងធ្វើប្រជាមតិប្រជាពល រដ្ឋរបស់ខ្លួន ពីការសម្រេចថាតើត្រូវ បន្ដនៅជាមួយសហគមន៍អឺរ៉ុប ឬក៏ចាក ចេញ ។ ចំណែកសារព័ត៌មាន CNN បាន ផ្សាយថា ប្រសិនបើអង់គ្លេសចង់រក្សា ទីផ្សារមានសក្ដានុពល ចង់ប្រកួតប្រជែង ជាមួយអាមេរិក ចិន ចាំបាច់ត្រូវតែឱ្យ ពលរដ្ឋមានសេរីភាពក្នុងការស្វែងរកការ ងារធ្វើនៅក្នុងតំបន់ទាំងមូល