ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ វេលាម៉ោង ៨: ៣០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំសហការី អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ លោកឧត្ដមសេនីយ៍ត្រី ប៊ុន ណាត ស្នងការរងផែនការនគរបាលសណ្ដាប់ធ្នាប់ ដែលកើតមានជំងឺលើសឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិថ្មីសង្កាត់កូនគ្រៀល-ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានពាំនាំនូវមតិផ្តាំផ្ញើរសួរសុខទុក្ខ នាំយកនូវកន្រ្តកផ្លែឈើ ព្រមទាំងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សរុបចំនួន ៥,៦៤០,០០០រៀល ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជម្ងឺ បានផ្ដាំផ្ញើរ ព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាម វេជ្ជបញ្ជា ហើយ យកចិត្តយកចិត្តទុកដាក់ថែសុខភាព និងអាចឆាប់ជាសះស្បើយឡើងវិញ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ត្រី ប៊ុន ណាត ព្រមទាំងក្រុមគ្រួសារ ក៏បានថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខមន្ត្រីក្រោមឱវាទរាល់ពេលដែលមានទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចជារូបលោកផ្ទាល់នៅពេលនេះ។ ហើយលោកនិងក្រុមគ្រួសារ សូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំង សហការីទាំងអស់ សូមមានសុខភាពល្អ ជួបប្រសព្វនូវ ពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខ:និងពល: កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ភ្មំដងរ៉ែក