បន្ទាយមានជ័យ៖នគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាប្រចាំតាមដងផ្លូវជាតិ គ្រឹះស្ថានអប់រំនានាក្រៅពីនេះក៏បានដាក់ចាត់តាំងកម្លាំងនគរបាលទូរទាំងខេត្ត ចុះជួយសម្រួលចរាចរណ៍តាមទីប្រជុំជនបញ្ចៀសការកកស្ទះ និងជួយជូនសិស្សសាលាឆ្លងផ្លូវ តាមសាលារៀនជាប្រចាំ។
ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ធ្វើឡើងដូចសពមួយដង តាមទីប្រជុំជនបញ្ចៀសការកកស្ទះ និងជួយជូនសិស្សសាលាឆ្លងផ្លូវនានាទូទាំងក្រុងស្រុកក្នុងខេត្តបន្ទាយមានជ័យ។
លោកវរះសេនីយ៍ត្រី ង៉ាន់ចិន្ដា ស្នងការរងទទួលផែនផែនការងារសណ្តាប់ធ្នាប់បានអោយដឹងនានៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ថា៖ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំបផុត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលគ្រប់ស្រុក/ក្រុង ឲ្យពង្រឹងាករចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រឹះស្ថានសិក្សា និងតាមដងផ្លូវជាតិក្នុងទីប្រជុំជន។
លោកវរះសេនីយ៍ត្រី ង៉ាន់ចិន្ដាបន្តប្រាប់ថា៖ ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ ជាពិសេសនៅលើកំណាត់ផ្លូវជាតិ ឱ្យមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានច្បាស់លាស់ ដើម្បីគេចផុតពីការល្មើសច្បាប់ ការពិន័យ និងគ្រោះថ្នាក់ជាយថាហេតុ៕ដោយ៖ឃិន គន្ធា