បន្ទាយមានជ័យ ៖ លោកឧត្តម សេនីយ៍ត្រី អាត់ ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌស្នងការដ្ឋានខេត្តបានសហការជាមួយរាជអាជ្ញាខេត្តតាមចាប់ក្រុមចោរ ដែលតែងតែធ្វើសកម្មភាព កាច់កម៉ូតូរបស់ប្រជាពលរដ្ឋពាក់ឯកសណ្ឋានជា
ទាហានធ្វើសកម្មភាពកាច់កម៉ូតូនៅតាមខេត្ត៣គឺខេត្តបាត់ដំបង ខេត្ត សៀមរាប និងខេត្តបន្ទាយមានជ័យត្រូវបានសមិត្តកិច្ចចំរុះបានចុះធ្វើប្រតិបត្តិការបង្ក្រាបបានជនសង្ស័យចំនួន២នាក់និងបានដកវត្ថុតាងមានដូចជាម៉ូតូសង់ចំនួន៤គ្រឿងកាំភ្លើងអាកាខ្លីមួយដើមលុយ២២លានរៀល ទូរសព្ទចំនួន៤គ្រឿង កាំភ្លើងខ្យល់២ដើម ស្លាកលេខម៉ូតូ៤ កង់មូ៉តូ៣ អាវទីហាន២កំប្លេសីុមទូរសព្ទ១៥ ។
លោកអាត់ខែម បានមានប្រសាសន៍ថាមុនឈានទៅ ដល់ការ ចាប់ខ្លួន ជនសង្ស័យទាំង២នាក់នេះគឺផ្តើមចេញពី មន្ត្រីនគរបាលដែលយាមនៅផ្សារជប់ ស្ថិតនៅឃុំវ៉ារី ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ មានការសង្ស័យទៅលើបុរសម្នាក់ ដែលយកម៉ូតូមកផ្ញើ ហើយយកម៉ូតូនោះទៅធ្វើការជួសជុលសោរក និងសោរគូទខាងក្រោយ ។
ដោយមានការសង្ស័យនោះកម្លាំងនគរបាលនៅទីនោះ បានធ្វើការឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងធ្វើការស៊ើបអង្កេតបន្តទៀតក្រោយពីបានសួរនាំ រហូតដល់ យប់ជ្រៅទើបជននេះបានសារភាពថា គេ ធ្លាប់បានលួចម៉ូតូ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំតូច ខេត្តបន្ទាយមានជ័យផងដែរ។
លោកអាត់ខែមបានបញ្ជាក់ថា ក្រោយការសួរនាំរួចមក និងមានការឯកភាពពីរាជអាជ្ញានោះលោកបានដឹកនាំកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលស្រុក នៅយប់ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ចុះទៅឆែកឆេរ ផ្ទះជនសង្ស័យរូបនេះ និងផ្ទះប្អូនប្រុស របស់គេ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ស្រាប់តែរកឃើញ ម៉ូតូ ចំនួន២គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ និង២០១៤ ហើយយក ទៅសួរនាំបន្តទៀត។ក្រោយការសួរនាំរួច ជនសង្ស័យ បានសារភាពថា ម៉ូតូ ទាំង២គ្រឿង ពួកគេបានលួចនៅ ចំណុចជ្រោយស្តៅ ខេត្តបាត់ដំបង និងនៅឃុំភ្នំតូច ស្រុកមង្គមបូរី ខេត្តបន្ទាយមានជ័យ ។លោកអាត់ខែមបានបន្តថា លោកបាន ដឹកនាំកម្លាំងនគរបាលចុះទៅកាន់ស្រុកចំនួន៤ រួមមាន ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកភ្នំស្រុក និងស្រុកថ្មពួក ដើម្បីបន្តធ្វើការស្រាវជ្រាវ និងតាមបង្ក្រាប បក្ខពួកម្នាក់ទៀត ព្រមទាំង ដកហូតវត្ថុតាងដូចបានរៀបរាប់ខាងលើ។
លោកអាត់ខែមបញ្ជាក់ទៀតថាជនសង្ស័យបាប់បានមានឈ្មោះ មួន ម៉ន ហៅ សារ អាយុ២៩ឆ្នាំ រស់នៅ ភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក និង ជន សង្ស័យទី២មាន ឈ្មោះ តូច អឿន ហៅឡោ អាយុ៤០ឆ្នាំ រស់នៅ ភូមិគោកកប្បាស ឃុំចាឈូក ស្រុកអង្គជុំ ខេត្តសៀមរាប ។ចំពោះករណីបង្រាបក្រុមចោរកាច់សោរកម៉ូតូ យ៉ាងសកម្ម ខាងលើនេះ ត្រូវបានលោកស្នងការ ខេត្ត ចាត់ទុកថា ជាការជោគជ័យមួយ ក្រោមការចូលរួម ពីសំណាក់ អធិការ នគរបាល តាមបណ្តាស្រុក និង អធិការង ព្រមទាំង មន្ត្រីនគរបាល មូលដ្ឋាន ជាច្រើននាក់ផ្សេងទៀត។
លោកស្នងការអះអាងថា មុខសញ្ញាទាំងនេះ គឺមានចារឹកគ្រោះថ្នាក់ បំផុតខាង លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកបណ្តាខេត្តមួយចំនួនយ៉ាងសកម្ម។បច្ចុប្បន្នជនសង្ស័យទាំងនាក់នេះកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៤ខែវិច្ឆកាឆ្នាំ២០១៤ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕