ប្រភពលេចធ្លាយប្រេងចាក់ចូលសមុទ្រតំបន់ ឆ្នេរសមុទ្រ ព្រែកត្រែងនោះ គិតត្រឹមល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅមិនទាន់រកឃើញនៅឡើយទេ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ.ស្រុកស្ទឹងហាវនិងឃុំសង្កាត់ដោយមានការចូលរួមសហការពីតំណាងក្រសួងបរិស្ថាននិងក្រសួងរ៉ែនិងថាមពលនៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៥បានចុះពិនិត្យទីតាំងជាក់ស្តែងនៃគរណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដើម្បី ស្វែង រកប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រនិងបានចាត់កំលាំងធ្វើការសម្អាតប្រេងនៅតាមបណ្តោយឆ្នេរនិងតាមទីតាំងមួយចំនួនទៀតដែលមាន កក់កំណកប្រេង។ជាលទ្ធផលសំអាតបានប្រមាណ ៩០ភាគរយ ហើយ ដោយឡែកចំពោះកាកសំណល់ប្រេងដែលនៅសេសសល់ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់។ចំពោះមុខ រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែល មកកំសាន្ត នៅឆ្នេរព្រែកត្រែង សូមផ្អាកចុះ លេង ទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធ ភាព ជូនក្រុមការងារ ធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

នាគសមុទ្រ