ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ដោយ​ចេតនា និង​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៍​សកម្ម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពី​កាប់​បុរស​ម្នាក់​អោយ​រងរបួស​ធ្ងន់

0

​​
​កំពង់ឆ្នាំង​៖​ ​មុខសញ្ញា​ចែកចាយ​គ្រឿន​ញៀន​ដ៍​សកម្ម​ម្នាក់ ដែល​បាន​កាប់​បុរស​ម្នាក់​អោយ រងរបួស​ធ្ងន់​កាលពី​៣​ថ្ងៃមុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​។​ករណី​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

​លោក ម៉ា យន់ ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយ ដឹងថា​៖​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ស៊ឹម ចាន់​ធី ហៅ ឆឺ​ន អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង រូបគេ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៍​សកម្ម​នៅក្នុង​មូលដ្ឋាន​។​image002

នៅវេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​សួនច្បារ​នាង​ក​ង្រី មុខ​មន្ទីរពេទ្យ​ខេត្ត ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង គេ​បាន​យក​ដាវ កាប់​ចំ​ចង្កេះ​ខាងស្តាំ​របស់​ឈ្មោះ មាស ប៊ុន​ណា​រុន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម បណ្តាល​រង​អោយ​រងរបួស​ធ្ងន់ ព្រោះតែ​សងសឹក​គំនុំ​ចាស់​។​​ ​ក្រោយពេល​កើតហេតុ ជនល្មើស​បានគេច​ខ្លួន​បាត់ ចំណែក​ជនរងគ្រោះ ត្រូវបាន​គេ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ព្យាបាល ហើយ​គេ​បា​ស្គាល់មុខ​ជនសង្ស័យ ដែល​បាន​កាប់​រូបគេ​យ៉ាងច្បាស់​រាយការណ៍​ជូន​សមត្ថកិច្ច​។​44
​ ​នៅក្នុង​សំណុំ​រឿងនេះ ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​បាន​យ៉ាងច្បាស់​នូវមុខ​សញ្ញា​ជន​សង្ស័យ នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ឡោមព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ឹម ចាន់​ធី បាន​នៅក្នុង​លំនៅដ្ឋាន ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​665
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើនេះ​មិនបាន​សារភាព​នូវ​បទល្មើស​បង្ក របួសស្នាម​ដោយ​ចេតនា​ខាងលើ​នេះឡើយ ប៉ុន្តែ​ជនរងគ្រោះ​បានចង្អុលបង្ហាញ​ថា​រូបគេ​ពិត​បាន​កាប់​ខ្លួន​មួយ​ដាវ​អោយមាន​របួសធ្ងន់​ពិតមែន ដោយសា​តែ​ធ្លាប់មាន​គំនុំ​ពីមុនមក​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​ខេត្ត​បានអោយដឹងថា​៖​ទោះបី​ជនសង្ស័យ​មិន​សារភាព​ក៍ដោយ សមត្ថកិច្ច​នឹង កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅកាន់​អយ្យកា​សាលាដំបូង​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ល្ងាច​នេះហើយ​៕