កម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប បង្ក្រាបគោយន្តកន្ត្រៃយ៍ ដឹកឈើខុសច្បាប់ នៅភូមិសាស្រ្តស្រុកសន្ទុក

0

(ខេត្តកំពង់ធំ)៖ កម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាបដឹកនាំដោយលោក គឹម ចេត្ថាវី នាយរងអធិការខាងជើងបឹងទន្លេសាប សហការជាមួយនឹងកម្លាំងកងរាជអវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ចាប់គោយន្តកន្ត្រៃយ៍ ដែលធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់។ ប្រតិបត្តិការនេះនៅម៉ោងប្រមាណ០១និង៥០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចUTM( 508517-1395344 )ភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ក្នុងកិច្ចការងារនេះជាលទ្ធផល៖ ឃាត់គោយន្តកន្ត្រៃ យ័ចំនួន១គ្រឿង ឈើមូលចំរុះសរុបចំនួន ៥ដុំ មុខកាត់៦០cm ប្រវែង៤ម៉ែត្រ ចំនួន ២ដើម និងមុខកាត់ក្រោម៣០cm ប្រវែង៤ម៉ែត្រចំនួន៣ដើម។ បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេរសាប ដើម្បីអនុវត្តន៍នីតិវិធី៕ អត្ថបទវេហាស៍