ស្វាយរៀង÷នាព្រឹកថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៤នេះនៅរង្វង់មូលស្ដូកចំកណ្ដាលក្រុងស្វាយរៀងអាជ្ញាធរខេត្តបានរៀបចំធ្វើមីទ្ទិញមួយដើម្បីរំលឹកខួបលើកទី៦១ថ្ងៃបុណ្យឯករាជជាតិថ្ងៃ៩វិច្ឆិកា១៩៥៣ថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៤។ពិធីមីទ្ទិញនេះក្រោមវត្តមានលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តលោក ជៀង អំ
អភិបាលខេត្តនិងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការគ្រប់ស្ថាប័នទូទាំងខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទព្រះសង្ឃសិស្សានុសិស្សនិសិត្សលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ប្រកបដោយភាពសប្បាយរីករាយស្និតស្នាលបំផុត។
លោក អ៊ុក គឹមនី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះអានសន្ទរកថាប្រវត្តសង្ខេបព្រះរាជបូជនីកិច្ចទាមទារឯករាជនៅកម្ពុជាដែលមានខ្លឹមសារថា ខួបលើកទី៦១ទិវាបុណ្យឯករាជជាត្តិ៩វិច្ឆិកា២០១៤នេះគឺជាថ្ងៃរំលឹកព្រះរាជបេសកម្មនៃការដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុព្រះមហាវរក្សត្រព្រះរាជបីតាឯករាជបូរណភាពទេកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋដែលទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុង
ក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ចដើប្រីទាមទាឯករាជជាតិឲ្យរួចផុតពីអាណានិគមនិយមបារាំងហើយប្រកាសឯករាជជាតិនៅថ្ងៃ៩ខែវិច្ឆិកាឆ្នាំ១៩៥៣វីរះភាពដ៍អង់អាចក្លាហាននេះគឺជាគំរូដ៍ល្អដល់កូនចៅជំនាន់ក្រោយក្នុងការកសាងការពារបូរណភាពនិងអភិវឌ្ឍន៍ជាតិឲ្យកាន់តែមាមការរីកចំរើនទៅថ្ងៃអាណាគត់៕