ខេត្តព្រះសីហនុៈមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែតុងរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន(រិទ្ធីមុន្នី)បានដំឡើងសម្លេងយ៉ាងតឹងសសែរកឈ្លោះជាមួយភ្ញៀវដែលជិះលើរថយន្តរបស់ខ្លូនមកពីរទីក្រុងភ្នំពេញមកក្រុងព្រះសីហនុពាក់ពន្ធ័រឿងខូចខាតទទឹកអង្ករពីប៉ាវ។តែកុងរថយន្តម្នាក់
នោះបានប្រើសម្តីបែបមនុស្សពាលធ្វើការកំរាមជនរងគ្រោះជាម្ចាស់អង្ករយ៉ាងខ្លាំងខ្លាក្នុងគោលបំណងមិនទទូលខុសត្រូវលើសំណងនែការខូចខាត។ទង្វើបែបនេះបានធ្វើឲ្យមហាជនទូទៅជាច្រើនរស់នៅក្នុងក្រុងព្រះសីហនុដែលឃើញហេតុការនេះផ្ទាល់ភ្នែកបាននិយាយរិះគន់ដល់ប្រធានក្រុមហ៊ុន(រិទ្ធីមុន្នី)នេះថាមិនគូរមានមនុស្សប្រភេទនេះមកធ្វើជាអ្នកបើកបររថយន្តដឹកអ្នកដំណើរនោះឡើយពីព្រោះចរិកពាលបែបនេះវាអាចបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ
គ្រប់ពេលវេលា។.ពាក់ពន្ធ័បញ្ហារខាងលើនេះត្រូវបានលោកសារ៉េតជាជនរងគ្រោះ(ម្ចាស់អង្ករ)បាននិយាយរៀបរាបប្រាប់ឲ្យដឹងលោកនិងកូនស្រីគាត់ម្នាក់បានទិញសំបុត្ររថយន្តពាក់ផ្លាកលេខភ្នំពេញ3B,4048(ក្រុមហ៊ុនរិទ្ធីមុន្នី)ខាងលើជិះពីក្រុងភ្នំពេញមកក្រុងព្រះសីហនុដោយរូបលោកបានដឹងអង្ករចំនូន២ប៉ាវទំម្ងន់ជាង១០០គីឡូក្រាមមកជាមួយផងដែរ។
លោកសារ៉េតបានធ្វើការបញ្ជាក់ថានៅមុនពេលដែលតែកុងរថយន្តខាងលើលើកដាក់អង្កររបស់គាត់ដាក់នៅក្នុងខ្លុបរថយន្តផ្នែកខាងក្រោមលោកបានធ្វើការសូរនាំយ៉ាងច្បាស់ថាតើការទុកដាក់អង្កររបស់គាត់បែបនេះធានាបានទេបើសិនជាមានការខូចខាត់ហើយតែកុងរថយន្តនោះបានឆ្លើយយ៉ាងច្បាស់ថាបើមានបញ្ហាររូបគេជាអ្នកទទូលខុសត្រូវគ្រប់យ៉ាង។លុះក្រោមមករថយន្តបើកមកដល់ខេត្តព្រះសីហនុដោយនៅតាមផ្លូវធ្លាក់បន្តិចបន្តូចផងនោះក៍ស្រាប់តែអង្ករទាំង២ប៉ាវរបស់លោកត្រូវទឹកភ្លៀងសាចទទឹកជោគគ្មានសល់អ្វីនោះទេពោលគឺទទឹកដូចគេយកទៅត្រាំក្នុងទឹកយ៉ាងដូចច្នេះដែរជាហេតុធ្វើអង្ករទាំង២ប៉ាវនោះខូចខាតទាំងស្រុងតែម្តង។លោកសារ៉េតក្រោយពីរដឹងថាអង្កររបស់គាត់ត្រូវភ្លៀងទទឹកជោគខូចខាតអស់ហើយគាត់ក៍បានទៅធ្វើការសូរនាំរជាមួយនិងអ្នកបើករថយន្តខាងលើដើម្បីឲ្យមាន
ការទទូលខុសត្រូវដោយលោកតំរ៉ូវឲ្យតែកុងរថយន្តនោះជូយសងការខូចខាតខ្លះៗគឺអង្ករ២ប៉ាវបើគិតជាតំម្លែជាង៣០ម៉ឺនរៀលប៉ុន្តែរលោកដោយសារលោកគិតដល់មនោសន្ចេតនាជាជនខ្មែរដូចគ្នាគាត់បានសុំឲតែកុងរថយន្តនោះសងគាត់តែ១០ម៉ឺនរៀលប៉ុណ្ណុះក៍ស្រាប់តែកុងនោះនិយាយស្តីតបមកវិញបែបមនុស្សពាលថារូបគេមិនសងនោះទេពីព្រោះនេះជារឿងខូចខាតដោយចែដន្តទទឹកដោយទឹកភ្លៀងដូចនេះរូបគេមិនសង់នោះទេជាហេតុធ្វើឲ្យផ្ទុះជំម្លោះយ៉ាងក្តៅកគុកកើតឡើងបង្ករភាពភ្លាក់ផ្អើលមនុស្សម្នាស្ទើរទូទាំងក្រុងនាំគ្នាមកចោមរោមមើល។លុះក្រោមមកដោយសារមកមានមនុស្សឈរមើលច្រើនពេកតែរថយន្តចរិកពាលនោះបានសុខចិត្តយល់ព្រមសងជនរងគ្រោះចំនូន៦ម៉ឺនរៀលព្រមទាំងនិយាយគំរាមជនរងគ្រោះថាចំនូន៦ម៉ឺនរៀលនេះបើមិនយកចង់ទៅប្តឹងណាកៗប្តឹងទៅរូបគេមិនខ្លាចនោះឡើយ។ជនរងគ្រោះដោយមើលឃើញចរិកពាលតែរថយន្តបែបនេះលោកក៍ឈប់និយាយហើយក៍បានឡើងជិះម៉ូតូតុៗទៅផ្ទះទាំងហូសចិត្ត។
ក្រុមអ្នករត់ម៉ូតូឌុបដែលប្រចាំការចាំដឹកភ្ញៀវនៅចមណុចចំណតរថយន្តក្រុងក្រុមហ៊ុន(រិទ្ធីមុន្នី)ដែលមានទីតាំងនៅតាមបណ្តោយវិថីឯករាជ្យសិ្ថតនៅក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុបាននិយាយប្រាប់ឲ្យដឹងថារឿងបែបនេះមិនទើបកើតឡើងជាលើទីមួយនោះទេគឺកើតឡើងច្រើនលើកមកហើយដោយកន្លងមកមានភ្ញៀវខ្លះបានកាបូបលុយ.ខ្លះបាត់ឥវ៉ានឬបាក់បែកខូចខាតសម្ភារៈផ្សេងៗមិនត្រូវបានតែកុងរថយន្តរបស់ក្រុមហ៊ុនមួយនេះទទូលខុសត្រូវសងអ្វីនោះឡើយ។
អ្វីដែលបានលោកឡើងខាងលើនេះគឺជាសារមួយក្នុងការរំលិកទៅដល់បងប្អូនប្រជាពលរដ្ឋទូទៅក៍ជាភ្ញៀវទេសចរណ៍ជាតិអន្តរៈជាតិដែលមានបំណង់ធ្វើដំណើរតាមរថយន្តក្រុមហ៊ុនមួយនេះមេត្តាធ្វើការពនិត្យឡើងវិញផងជាសវាងមានការស្តាយក្រោយនៅពេលមានបាត់បង់របស់ទ្រព្យមិនមានអ្នកទទូលខុសត្រូវឡើយ។ហើយសំរាប់ប្រធានក្រុមហ៊ុនរថយន្តក្រុងខាងលើនេះក៍គូរមានការចាប់អរម្មខ្លះដែរហើយពីព្រោះទង្វើបែបនេះវាជាផងប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់សំរាប់ភ្ញៀវដែលគេសម្រេចចិត្តជិះរថយន្តរបស់យើង៕