ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ បានលួងលោមក្មេងស្រី អាយុជាង១០ ឆ្នាំម្នាក់ដើម្បីទៅរកបេះត្រកួន និងដាក់មង ក្នុងបឹងខាងក្រោយផ្ទះ ប៉ុន្តែពេលឃើញមានឱ្យកាសល្អ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតមានសម្រេច ហើយជនល្មើស ត្រូវបានកំលាំងនគរបាល ប៉ុស្តិ
ឃាត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋាន ស្រុកឱរ៉ាល់ដើម្បីក៍សាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ករណីចាប់រំលោភសេពសន្ថវៈលើកុមារីខាលើ បានកើតមានឡើង កាលពីវេលម៉ោង ១៧ និង ៣៥ នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតត្រង់ចំណុចក្នុងព្រៃ ក្បែរបឹងខាងក្រោយ ភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ឱដឹងថា ជនជាប់សង្ស័យ ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ មានឈ្មោះណុប សារ៉ុន ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែនជនរងគ្រោះមានឈ្មោះ ហ.ស.ម ភេទស្រី អាយុ១២ឆ្នាំនៅភូមិជាមួយគ្នា ។សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានបបួលក្មេងស្រីរងគ្រោះទៅរកដាក់បង និងបេះត្រកួនក្នុងបឹងខាងក្រោយផ្ទះ ប៉ុន្តែឃើញឱកាសល្អ និងទីកន្លែងស្ងាត់ផងនោះ ទើបជនល្មោភកាមធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈតែម្តង ។
ប្រភពបន្តថា ក្រោយពេលរំលោភលើក្មេងស្រីរងគ្រោះ បានសម្រេចហើយនោះជនល្មើសបានគំរាមជនរងគ្រោះ មិនឱ្យនិយាយរឿងនេះ ប្រាប់អ្នកណាទាំងអស់ពុំដូច្នេះទេគេសម្លាប់ចោល ។សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីអាព្យាបាលសង្កេតឃើញអាការៈ របស់កូនមានភាពខុសប្លែកពីធម្មតា បានសួរដេញដោយទើបធ្លាយរឿងចាប់រំលោភសេពសន្ថវៈបានសម្រេច ។
ប្រភពបន្តថា ក្រោយពីដឹងរឿងហេតុច្បាស់លាស់ ឪពុកម្តាយបានទៅដាក់ពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិរដ្ឋបាលឃុំតក្រពាំងជោរ ឈានដល់ការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាន ស្រុកឱរ៉ាល់ ដើម្បីសាកសួរ និងក៍សាងសុំណុំរឿងតាមនិតិច្បាប់ ។បច្ចុប្បន្នជនរងគ្រោះត្រូវបានអាព្យាបាលនាំយកទៅព្យាបាលរងបួសស្នាមនៅមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងសួរនាំ ដើម្បីបំពេញឯកសារឱ្យបានគ្រប់គ្រាន់ បញ្ជូនបន្តមកកាន់តុលាកាចាប់ការតាមផ្លូវច្បាប់ ៕ រដ្ឋឋានៈ