​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជំងឺ​ក្អក កំពុង​កើត​រាលដាល ដល់​ក្មេង​តូចៗ នៅ​ភូមិ​ភ្នំ​ដំបង

0

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ភ្នំ​ដំបង មានការ​ព្រួយបារម្ភ​ពី សុខភាព​កូន​តួចៗ​របស់គាត់ ដោយសារ​តែមាន​ក្មេង​ជាច្រើន​កំពុង មាន​អាកា​រៈ​ក្អក​ក្អួត​ជាប់ៗ​គ្នា ជាច្រើន​នាក់ ។ ហេតុ​ការ​ណ៏​ក្មេង​កើត​ជំងឺ​ក្អក​នេះ បានកើត​ឡើង​នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​

ប៉ៃលិន ។ ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ មាន​កុមារា​ម្នាក់​ឈ្មោះ ម៉ឹង មាំ​ង អាយុ​១១​ឆ្នាំ មាន​អាកា​រៈ ក្អក​ក្អួត​ជាប់ៗ​គ្នា អស់​រយ់ពេល​៣​ថ្ងៃ រហូតដល់​ទាញ​មាត់ ទា​ញក​ទទ្រើត ស្ទើរ​និយាយ​អ្វី​មិនកើត​,​ទើប​ម្តាយ​មានការ​ភ័យ​បារម្ភ​ខ្លាំងពេក ក៏​ដឹក​តាម​ម៉ូតូ​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ភ្លាមៗ ។download (2)

កុមារា​រងគ្រោះ មានឈ្មោះ ម៉ឹង មាំ​ង អាយុ​១១ ឆ្នាំ ដែលមាន​ឪពុក ឈ្មោះ ម៉ឹង វន អាយុ​៤៨​ឆ្នាំ ជា​ទាហាន និង​ម្តាយ ឈ្មោះ យុង វ៉ាន់ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កើត ហេតុ​ខាងលើ ។​​ប្រភពព័ត៌មាន​ពី​ឈ្មោះ ម៉ឹង វន អាយុ​៤៨​ឆ្នាំ ជា​ឪពុក​កុមារា​រងគ្រោះ​បាន​រៀបរាប់​ឱ្យដឹងថា​៖ កូនប្រុស​របស់គាត់​បា​ន​ក្អក​អស់​រយៈពេល​៣​ថ្ងៃ​មកហើយ គឺ​មិនមាន​ជម្ងឺ​ផ្តាសាយ​អ្វី​នោះទេ ,​ការ​ក្អក​នេះ គឺ​ក្អក​ជាប់ៗ​គ្នា ព្រមទាំង​ក្អួតចង្អោរ ហើយ​ពេលខ្លះ ស្ទើរតែ​ដកដង្ហើម​មិន​រួច ។

រូបគាត់​បន្តទៀតថា​៖ អាកា​រៈ​ក្អក​ក្អួត​នេះ​មិនមែន​កើត​តែ​ចំពោះ​កូន​គាត់​ម្នាក់​ទេ គឺ​ក្មេង​តូចៗ​ចាប់ពី​អាយុ​១១​ឆ្នាំ​ចុះក្រោម នៅក្នុង​ភូមិ​ភ្នំ​ដំបង ក៏មាន​អាការ​បែបនេះ​ដែរ អ្នកខ្លះ​មិន​ធ្ងន់ធ្ងរ អ្នកខ្លះ​ធ្ងន់ធ្ងរ ដូច​កូនប្រុស​របស់គាត់​ជាដើម រហូតដល់​ញាក់​មាត់ (​វៀច​មាត់​) ទើប​គាត់​មាន​បារម្ភ​ពី​អាយុជីវិត​កូន​របស់​គាត ខ្លាច​មាន​គ្រោះថ្នាក់​ឱ្យ​ប្តី​ដឹក​តាម​ម៉ូតូ​បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​តែម្តង ។download (1)

ប្រភព​បន្តទៀតថា​៖ នៅក្នុង​ភូមិ​មាន​ក្មេង​ដែល​កើត​ជំងឺ​ក្អក​នេះ ប្រហែលជា​៥ ទៅ​៦ គ្រួសារ ចំណែក​អ្នកជិតខាង​គាត់​មួយចំនួន​អ្នកខ្លះ​គេ​ផ្សំ​ថ្នាំ​តាម​ភូមិ​ឱ្យ​លេប បានជា​ធូរស្បើយ​ដូចដើម​វិញ អ្នកខ្លះ​ទៀត​នៅ​បន្ត​ក្អក​ក្អួត​ដូចៗ​គ្នា មិនទាន់​ជាសះស្បើយ​នៅ ឡើយ​ទេ ។​​ប្រព​ភ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ភ្នំ​ដំបង​បាន​ឲ្យ​ដឹងថា​៖ ការ​ក្អក​របស់​តួចៗ​មាន​អាកា​រៈ​ប្រហាក់ប្រហែលគ្នា​ទាំងអស់ គឺ​ដូច​ក្មេង​ខាងលើនេះ អ្នកខ្លះ​មាន​អាកា​រហៀរ​សំបោរ​ឬ​ផ្តាសាយ​នោះឡើយ​នោះទេ ។​ប្រភព​បន្តថា​៖ ពេលនេះ​ពួកគាត់​បាន​ដើរ​ផ្សំ​ថ្នាំ​តាម​តូប​ឱ្យ​កូនៗ​របស់ខ្លួន​គាត់​លេប តែបើ​នៅតែមាន​អាការ​ក្អក​រហូតដល់​វៀច​មាត់ ដូច​ក្មេង​តូច​ខាងលើ​ពួកគាត់​នឹង​យកមក​ពិ​និត្យនៅ​មន្ទីរពេទ្យ​ខេត្ត​ផងដែរ ។​​download

ប្រភពពី​គ្រូពេទ្យ​ប្រចាំការ​បានឱ្យដឹងថា​៖ អាកា​រៈ​ក្អក​រហូតដល់​ក្អួត​នេះ ជួនកាល​អាចមកពី រលាក​បំពង់ក ឬ​មាន​ស្លេស្ម​នៅជាប់​ក្នុង​បំពង់ក ហើយ​ក្មេង​ខ្លះ​មិនអាច​ខាកស្តោះ​ដូច​មនុស្ស​ចាស់​បាន ទើប​មានការ​ក្អួត​បែបនេះ ។ ចំពោះ​ការ​ក្អក​ក្អួត​រហូតដល់ ទាញ​មាត់​ទា​ញក​បែបនេះ​លោកគ្រូ​ពេទ្យ​មិនទាន់​ដឹងថា មាន​អ្វី​កើតឡើង​នៅឡើយ​ទេ ចំ​មើល​អា​ការៈបន្ត ព្រោះ​កំពុងតែ​ព្យួរសេរ៉ូម​ពិនិត្យ​តាមដាន ៕​
​ ​ ​ ​ ​ ​ ​