(កំពង់ធំ)÷ នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៥ លោកស្រី ឃាង ប៉ោវួច អនុប្រធានការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានចូលរួមបើកសិក្ខាសាលាតម្រង់ទិសការតាំងពិព័ណ៌សាលារៀនស្ដីពីការលើកកម្ពស់បរិយាកាសចំណីអាហារសុខភាព ក្រោមជំនួយឧបត្ថម្ភពីអង្គការហេឡែនខេលល័រប្រចាំខេត្តកំពង់ធំ ជូនលោក លោកស្រីនាយក នាយិកា លោកគ្រូអ្នកគ្រូចំនួន២០នាក់ ស្រី១០នាក់ មកពីសាលា បឋមសិក្សាចំនួន១០សាលា ស្ថិតក្នុងស្រុកស្ទោង។
លោកស្រី ឃាង ប៉ោវួច អនុប្រធានការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងថា សិក្ខាសាលាតម្រង់ទិសនេះ មានគោលដៅ ដើម្បីកាត់បន្ថយជំងឺមិនឆ្លងនៅកម្ពុជា ដោយជំរុញការយល់ដឹងបន្ថែមពីកត្តាហានិភ័យ និងបង្ការជំងឺមិនឆ្លង ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព មានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ស្របតាមសេចក្ដីណែនាំលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា៕