​សមត្ថកិច្ច​ចំរុះ ចាប់​រថយន្ត​ធុន​យក្ស​ដឹក​ប្រេង​ម៉ា​សី​ុ​ន​និង​គ្រឿងបន្លាស់​គ្រឿងយន្ត​កសិកម្ម​គេចពន្ធ​

0

​បន្ទាយ​មាន​ជ័​យះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​សហការ​ការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង​ខេត្តបន្ទាយមានជ័យ​បាន​តាម​ប្រមាញ់​ចាប់​រថយន្ត​យី​ឌុប​មួយគ្រឿង​ដែល​គេ​សង្ស័យថា​បាន​ដឹក​ប្រេង​

ម៉ា​ស៊ីន​និង​គ្រឿងបន្លាស់​គ្រឿងយន្ត​កសិកម្ម​គេចពន្ធ​ចេញពី​ស្រុក​ម៉ាឡៃ​ទៅ​ស្តុក​នៅក្នុង​ឃ្លាំង​មួយកន្លែង​នៅ​ស្រុក​មង្គល​បូរី​។​ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី​៥​វិច្ចិកា​២០១៤ នៅ​ដី​ឡូ​១​កន្លែង​ស្ថិត​ក្នុងភូមិ​គោក​ស្វាយ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​photo1

បន្ទាប់ពី​បង្ក្រាបបាន​រថយន្ត​ម៉ា​ហ៊ី​យ៉ាន​ដាយ​ពណ៍​ក្រហម​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ធំ​3A0976​ខាងលើ សមត្ថកិច្ច​ចំរុះ​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​។​ក្នុងនោះ​ទំនិញ​ដែល​បាន​នាំចូល​ពី​ព្រំដែន​ថៃ​ហើយ​មិនបាន​បង់ពន្ធ​រួមមាន​ប្រេង​ម៉ា​ស៊ីន​រថយន្ត ខ្លាញ់គោ ថ្នាំពេទ្យ គ្រឿងបន្លាស់​គ្រឿងយន្ត​គ្រប់​ប្រភេទ ។photo2

ទំនិញ​ទាំងនេះ​ត្រូវបាន​គេ​ដឹងថា​យកមក​លក់​ក្នុង​ខេត្តបន្ទាយមានជ័យ​ហើយ​បន្ត​រចែកចាយ​តាម​រថយន្ត​តូចៗ​ចែកចាយ​តាម​បណ្តា​ខេត្ត​នានា​។សូមបញ្ជាក់ថា​នៅ​ខេត្តបន្ទាយមានជ័យ​បទល្មើស​គេចពន្ធ​កើតមាន​ពេញបន្ទុក​ស្រប​ពេលដែល​អាជ្ញាធរខេត្ត​បង្កើតអោយមាន​គ​ណះ​ក​ម្មា​ការ​ចំរុះ​ដាក់​ប៉ុស្តិ៍​ទប់ស្កាត់​ត្រួតពិនិត្យ​បទល្មើស​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ។photo4

០៩២ ៩២៩៩២៩ពាក់ព័ន្ធ​ករណីនេះ លោកស្រី ឃិ​ង សុ​វ​ត្តា​រី ប្រធាន​ច្រកទ្វា​តំបន់​ម៉ាឡៃ​បំភ្លឺថា​: រាល់​ទំនិញ ជា​គ្រឿងឧបភោគ បរិភោគ ឬ​ជា​គ្រឿងបន្លាស់ គ្រឿងយន្ត​កសិកម្ម ដែល​ចូល​តាម​ច្រក​តំបន់​ខ្លួន​កាន់កាប់ សុទ្ធ​តែមាន​ពន្ធ​នាំចូល​ត្រឺ​ម​ត្រូវ ហើយ​ម្ចាស់​ទំនិញ ត្រូវ​ថតចម្លង​រាល់​ឯកសារ បញ្ជូន​គ្រប់​អោយ​គ្រប់​ស្ថា​ប័ណ្ណ​ដើម្បី​ត្រួតពិនិត្យ​ទើប អនុញ្ញាតិ​អោយ​ទំនិញ​ទាំងនោះ​ចូ​បាន ៕​photo5