ខេត្តត្បូងឃ្មុំ : បើតាមព័ត៌មានដែលទទួលបាន ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ បានកើតឡើងនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បង្កឡើងដោយកូនប្រសារ ជាមន្ត្រីកងរាជអាវុធហត្ថ ប្រើប្រាស់កាំភ្លេីងម៉ាក AK បាញ់ប្រពន្ធ និងឪពុកម្ដាយក្មេក រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ជាវិញករណីនេះ ជនសង្ស័យត្រូវគេស្គាល់ ឈ្មោះ ហុីង សុវណ្ណារិទ្ធិ បាញ់សម្លាប់ខ្លួនឯង ចំណែក ជនរងគ្រោះ ឪពុកក្មេកឈ្មោះ ឈឿង ប៊ុនធឿន អាយុ ៦៤ឆ្នាំ (ស្លាប់), ម្តាយក្មេកឈ្មោះ អោក ចាន់សាត អាយុ ៦៥ឆ្នាំ (ស្លាប់) ,ប្រពន្ធឈ្មោះ ប៊ុន លក្ខណា អាយុ ៣២ឆ្នាំ (រងរបួសជើង) ,ឈ្មោះ ប៊ុន រតនា អាយុ ៣៨ឆ្នាំ (របួសស្មា) ត្រូវជាបងប្រុសខាងប្រពន្ធ, ឈ្មោះ សេង ហន ភេទប្រុស អាយុ ៥៤ឆ្នាំ ( របួសភ្នែក) ត្រូវជាប្រជាការពារភូមិ ជនរងគ្រោះទាំងអស់រស់នៅភូមិឃុំកើតហេតុខាងលើ ។ គេនៅមិនទាន់ដឹងពីមូលហេតុ នៃកាតបាញ់សម្លាប់នោះនៅឡើយទេ៕