ពិធី​បុណ្យអកអំបុកសំពះព្រះខែ តាម​គន្លង​ព្រះពុទ្ធសាសនា​ខ្មែរ​

0

​កំពង់ធំ ៖ ពិធី​បុណ្យអកអំបុកសំពះព្រះខែ ត្រូវបាន​ប្រជាពលរដ្ឋ គោរព​តាម​ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ​តាំងពី​បុរាណ កាល​មក ដែល​ត្រូវ​នឹង​ថ្ងៃទី ១៥​កើត​ពេញ​បារមី ត្រូវ​និង​ខែ ក​ក្តិ​ក ជា​រៀងរាល់ឆ្នាំ គឺ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ឈប់សម្រាក​ស្របពេល​ដែល​បុណ្យអុំទូក​បណ្តែតប្រទីប​ដែលជា​បុណ្យជាតិ​ផងដែរ តាម​បណ្តា​វត្ត​អារាម​បាន​ប្រារព្វ ធ្វើ​ពិធី​សូទ្រ​មន្ត​CAM03563

រំលឹក​គុណ បួងសួង​ដល់​អស់​ទេវតា ម្ចាស់​ទឹក​ម្ចាស់​ដី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស​នៅតាម គេហដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ បានរៀបចំ​សែនព្រេន​មាន​ចេក អំបុក ផ្លែ​ដូង ព្រមទាំង​ទឹកក្រូច និង​អាហារ​នំចំណី ដាក់តាំង​សែន​ថ្វាយ​ទេវតា សុំ​ឲ្យ​រកស៊ី​មានបាន​និង​ជា​ជំនឿ​ង​តៗ​មក​នៅតាម​បណ្តា​វត្ត​ខ្លះ មាន​ប្រជាពលរដ្ឋ​ទៅធ្វើ​បុណ្យ រួច​នាំគ្នា​រាំ​រ៉េ​ក យ៉ាង​សប្បាយរីករាយ ក្នុងពេល​រាត្រី​ខែភ្លឺ ។​CAM03548
​ជាក់ស្តែង​នៅក្នុង​បរិវេណ​វត្ត ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ បាន​ប្រារព្វ​ពិធី​យ៉ាង​អ​ធឹ​ក​អ​ធ័​ម មាន​បងប្អូន​ប្រជាពលរដ្ឋ ទាំង ប្រុស​ទាំងស្រី ទាំងចាស់​ក្មេង​កំលោះ​ក្រមុំ មក​ចូលរួម​ធ្វើបុណ្យ​សន្សំ​កុសល់ និង​បាន​អុជ​ធួ​ប​បួងសួង ឲ្យ​ទទួលបាន​តាម​ការប៉ង​ប្រាថ្នា​។ ទិដ្ឋភាព​ក្នុង​វត្ត​កំពង់ធំ មាន​ពិធី​ការដាក់​តាំងនូវ​បង្អែម​ផ្លែឈើ អំបុក​ដូងខ្ចី​ផ្លែឈើ​គ្រប់មុខ ថ្វាយ​ដល់ ទេវតា​ឆ្នាំ​ថ្មី ម្ចាស់​ទឹកដី​ដែល​បាន​ថែរក្សា​ភពផែនដី​នេះ ឲ្យ​សំបូរ​ភោគផល ដំណាំ​ផ្សេងៗ ។​CAM03552
​នៅក្នុង​ពិធីបួងសួង មាន​ព្រះសង្ឃ​សូទ្រ​មន្ត ប្រោះ​ព្រហ្ម និង​បានធ្វើ​ពិធី​សម្រក់​ទាន ក្នុងការ​ទោះ​ទាយ​នូវតាម​ការជឿ​ថា បើកាលណា​ទៀន​ខាងដើម​ស្រក​ខ្លាំង​គេ​ទាយ​ថា ភ្លៀង​ដើមឆ្នាំ​ខ្លាំង បើ​ខាងចុង​ស្រក់​តិច​គេ​ជឿថា ភ្លៀង​ស្រក់​ចុងឆ្នាំ តិច តែបើ​ទាន​ស្រក់​ស្មើរ​គ្នា ទាយ​ថា​ភ្លៀង​ស្មើរ​គ្នា គឺ​តាម លោកតា​អាចារ្យវត្ត​ដែល​បាន​រៀបរាប់​ប្រាប់​។​CAM03553

​បន្ទាប់ពី​ព្រះសង្ឃ​ធ្វើ​ពិធីបួងសួង​រួច ក៏ត្រូវ​បានជ្រើសរើស​កំ​លោះ​ក្រមុំ ចំនួន ៤​គូរ ឡើង​ទៅលើ​វេទិការ រួច​កាន់​អំបុក ឬ ចែក ប​កប​ញ្ជុះ​គ្នា​ម្តងម្នាក់ ដោយ​បែរមុខ​មករក​មហាជន ដើម្បី​សម្តែង​នូវ​ភាព​រីករាយ សប្បាយ​អេង​កង តាំង​ទំនាម​ទំលាប់​កន្លងមក ព្រមទាំង​បាន​បាច​អំបុក​ដាក់គ្នា បញ្ជាក់​ពី​ភាពសំបូរ​សប្បាយ​ហូរហៀរ កើតមាន​ភោគផល នៅក្នុង​ស្រុកទេស ។​CAM03554
​ព្រះ​ស​ត្ថា​បារមី សៀង សុខ ព្រះ​មេគណ​ខេត្ត​កំពង​ធំ និង​ជា​ព្រះ​មន្នី​រង្សី​ព្រះ​រាជាគណៈ​ថ្នាក់​ក​ត្តិ​យស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ្រី​យ៍​សំ​វរៈ​ហៅ​វត្ត​កំពង់ធំ បាន​មាន​សង្ឃ​ដិ​កា​រថា ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​គឺជា​បុណ្យប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង និង​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ គោរព និង​ប្រារព្វ​ធ្វើឡើង​ដោយ​ឥតអាក់​ខាន​បានឡើយ ការធ្វើ​ពី​ធី​បុណ្យ​អកអំបុក​នេះ គឺ​រំលឹក​ទៅដល់ ព្រះ​ពោធិសាត់ ដែល​លោក​បានCAM03560

ចាប់កំណើត​មកជា​សត្វ​ទន្សាយ ឈ្មោះ​កា​ស័ក្ក​បណ្ឌិត កាលនោះ​ព្រះ​អ​ង្ឃ​បូជា សាច់​ស្រស់ ឈាម​ស្រស់​ដើម្បី​និង​បាន សម្រេច​នូវ​ធម៌​ជាន់ខ្ពស់ ក្នុងពេលនោះ​ព្រះអង្គរ​បាន​លោត​ចូលទៅ ក្នុង​ភ្លើង របស់​ព្រះ​ពោធិសាត់ ទើបបាន​ប្រពៃណី​ខ្មែរ​បាន​ប្រារព្វ​ឡើងជា​រៀងរាល់ឆ្នាំ​តៗ​គ្នា​មក ។​

​ ​ ​ ​ ​ដោយ ប៊ុន រដ្ឋា​