ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក ឈាន ភាព ជំទប់ ទី ២ ឃុំ ខ្វាវ តំណាងឲ្យ មេឃុំខ្វាវ លោក ធិន ភី នៅ ព្រឹក ថ្ងៃ ច័ន្ទ ទី១០ ខែ គុម្ភៈ ឆ្នាំ ២០២៥ បាន ដឹកនាំក ម្លាំងចុះទៅ ពិនិត្យ ស្ថានភាពភាព ជាក់ស្តែងនៃភ្នំ នានា ចំណុច ខ្នាច កណ្ដាលក្រោយពី សារព័ត៌មាន បាន ចុះ
ផ្សាយរឿង ប្រជាពលរដ្ឋ ចោទប្រកាន់ លោក សែន បច្ចុប្បន្ន រស់នៅ ភូមិ ខ្វាវ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប ថាបានយកគ្រឿង ចក្រ ទៅ ឈូសឆាយ ព្រៃភ្នំ ពង្រីក ធ្វើជាចំការ ដំឡូងមី បន្ថែម ប៉ុន្តែ ត្រូវបាន លោក សែន បដិសេធ ថា លោក មិនបានឈូសឆាយ ទេ។ សមាសភាព ចូលរួមមាន នាយ សង្កាត់ រដ្ឋបាល ព្រៃឈើ ខ្វាវ លោក ភោគ វីរះ និងសហការី, អនុភូមិ ជ្រៃ សរុប ៥នាក់។ 
តើ ក្រុមប្រតិបត្តិការ បាន លទ្ធផលយ៉ាងណាជួន ថ្នាក់លើ?
ក្រោយពី ពិនិត្យ ជាក់ស្តែង ក្រុម ការងារ ឃើញថា ពិតជាមានការឈូសឆាយព្រៃភ្នំដូចអ្វីដែល សារព័ត៌មាន បាន ចុះផ្សាយពិតប្រាកដមែន។ ទន្ទឹមនឹងនោះដែរ ក្រុមការងារ បាន ចុច GPS ទីតាំងតាំងចំការដំឡូងមីចាស់ហើយ ធ្វើ របាយការណ៍ ជូនថ្នាក់លើថាវាជាទីព្រៃដុះថ្មី។ ទោះបីជាយ៉ាងណាក៏ដោយចុះ? ប្រជាពលរដ្ឋនៅតែអះអាងថា វាមិនមែនជាព្រៃឈើដុះថ្មីទេ តែ វាជា ព្រៃភ្នំ ទើបតែ ត្រូវបាន គេ ឈូសឆាយថ្មី។ ពួកគាត់ថានេះហើយ! កូនចៅជាមន្រ្តី មេមាន់ ពង់លើស្រូវ រីឯ ចៅហ្វាយនាយ គឺជា ស្តេច កណ្ដៀរ ដេកក្នុងរូង បាត ដំបូក ចាំតែទទួល របាយការណ៍ពី ដោយគ្មានការ ស៊ើបអង្កេត។ ថាតើកូនចៅ ស្មោះត្រង់ឬយ៉ាងណា? ប្រជាពលរដ្ឋបន្តថា ការហិនហោចព្រៃភ្នំធម្មជាតិដែលជាសម្បត្តិរដ្ឋ ក្នុង ឃុំ ខ្វាវ ពី មួយឆ្នាំទៅមួយឆ្នាំ ព្រោះតែ មន្ត្រីគ្រាប់ល្ពៅ ធ្វើ របាយការណ៍ជូន ចៅហ្វាយនាយ ចាស់ ឃ្លោក ថា ព្រៃភ្នំដែលគេទើបតែឈូសឆាយថ្មី បែរ ជាធ្វើ របាយការណ៍ ជូនថ្នាក់លើថា ជាព្រៃបុស ឬព្រៃឈើដែលទើបតែដុះថ្មីទៅវិញ។ពួកគាត់ មានប្រតិកម្មទៅនឹងរបាយការណ៍ខាងលើនេះថា អញ្ចឹងតើ? បានជាព្រៃភ្នំ ក្នុងឃុំ ខ្វាវ បច្ចុប្បន្ន បានក្លាយជា ចំការដំឡូងមី និងចំការស្វាយចន្ទី ជាកម្មសិទ្ធិឯកជនសម្រាប់ អ្នកមានលុយ ត្រូវដងត្រូវផ្លែជាមួយមន្ត្រីពុករលួយ។ ជាចុងក្រោយ ប្រជាពលរដ្ឋសំណូមពរដល់ ប្រធាន មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្ត សៀមរាប លោក ទៀ គឹមសុទ្ធ និងនាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្ត សៀមរាប លោក ម៉ុង ប៊ុនលីម មេត្តា ចុះមកមើល ទីតាំងដែល អ្នកសារព័ត៌មាន បានចុះផ្សាយនេះដោយផ្ទាល់។ តើ វា ជា ព្រៃភ្នំ ទើប តែ ដុះថ្មី ឬក៏ ព្រៃភ្នំ ដែលទើបតែឈូសឆាយថ្មី? ពេលខ្លះរបាយការណ៍មន្ត្រីក្រោមឪវាទរបស់ពួកលោកគ្រាន់តែជាការឃុបឃិតជាមួយបទល្មើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕




































