ខេត្តកំពង់ចាមកំពុងតែលើកកម្ពស់សេវាសុខាភិបាល ជាពិសេសគឺសេវាព្យាបាលសុខភាព និងជំរុញការថែទាំសុខភាពបថម

0

កំពង់ចាម: លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ខេត្តកំពង់ចាមកំពុងតែលើ កកម្ពស់សេវាសុខាភិបាល សេវាគ្របដណ្តប់ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ក្នុង វិស័យសុខាភិបាល ការទំនាក់ទំនង ជាពិសេសគឺសេវាព្យាបាលសុខភាព។ ការថ្លែងបែបនេះក្នុង កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។

ក្នុងឱកាសនោះដែរ លោក ហាន កុសល បានថ្លែងថា ខេត្តកំពង់ចាមយើងកំពុងតែអនុវត្តនូវការ ជំរុញការថែទាំសុខភាពបថម តាមរយៈការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ លោកបានយល់ដឹងហើយចេះអនុវត្តឱ្យបានត្រឹមត្រូវ អំពីការថែទាំសុខភាពខ្លួនឯងមុនពេលមិនទាន់ឈឺ ពីព្រោះថាសុខភាពបថមគឺ មានសារៈសំខាន់ណាស់ ប្រសិនបើប្រជាពលរដ្ឋចេះថែទាំសុខភាពខ្លួនឯងនោះ ជំងឺឈឺថ្កាត់នឹងកាត់បន្ថយ ហើយប្រាក់ចំណូលរបស់គាត់នឹងមានការកើនឡើង ពោលគឺការលើកកម្ពស់សុខភាព គឺជាការ លើកកម្ពស់កំណេីនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ។

ជាមួយគ្នានោះ លោក ហាន កុសល អភិបាលរងខេត្ត ក៏បានលើកឡើងដែរថា ក្នុងឆ្នាំ២០២៤ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ស្មើនឹង ២.៦៥៧ លានដុល្លារ ក្នុងនោះ វិស័យកសិកម្មមានទំហំ ១.០៣៤ លានដុល្លា, វិស័យ ឧស្សាហ៍កម្ម មានទំហំ ៨៥៧ លានដុល្លា និងវិស័យសេវាកម្មមានទំហំ ៧៦៦ លានដុល្លា និងមាន GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១៥ ដុល្លារ ក្នុងមួយឆ្នាំ។ តាមការរំពឹងទុកនៅ ឆ្នាំ២០២៥ ខេត្តកំពង់ចាម នឹងមានទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧ លានដុល្លា និងមាន GDP សម្រាប់មនុស្សម្នាក់ៗ នឹងកើនដល់ ២.៤៨២ ដុល្លារ ក្នុងមួយឆ្នាំ ៕