ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖កម្លាំងការិយាល័យប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាប និងរឹបអូសឈើប្រណិតជិត
៤០កំណាត់ ដែលឈ្មួញបានដឹកជញ្ជូនយកមកស្តុកទុកដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីជំនាញ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៩ កុម្ភៈ ២០២៥ ស្ថិតក្នុងភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។
សមត្ថកិច្ចបានឱ្យដឹងថា ឈើដែលរងការបង្ក្រាប និងរឹបអូសនោះ ជាប្រភេទឈើលេខ១ (ឈើផ្ចឹក) មានចំនួនប្រមាណ ៤០កំណាត់ ឡាំងជាង ៤ជ្រុង (ឈើឃ្លុំ)។ ក្រោយការបង្ក្រាបវត្ថុតាងបទល្មើស ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត ដឹកជញ្ជូនយកទៅរក្សាទុកបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕





































