ស្នងការនគរបាលរាជធានីភ្នំពេញតាមចាប់បុរស ម្នាក់នៅក្រុងព្រះសីហនុជាប់សង្ស័យពាក់ព័ន្ធច្របាច់កសង្សាររបស់ខ្លួនរហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

0

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាករណី ឃាតកម្មលើស្ត្រីម្នាក់ដែលជនដៃដល់ ជាសង្សាររបស់ខ្លួន ច្របាច់ករហូត ស្លាប់នៅ ខណ្ឌពោធិ៍សែនជ័យនោះ ហើយមុខសញ្ញា ពាក់ព័ន្ធ កំពង់រត់គេចខ្លួន ទៅក្រុងព្រះសីហនុ។ នៅថ្ងៃទី១២​កម្ភៈ ឆ្នាំ ២០២៥ លោកក៏ បាន បញ្ជាឲ្យកម្លាំងនគរបាល ព្រហ្ម ទណ្ឌ បើកការ ស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំង នគរបាលខេត្តព្រះសីហនុ ។ក្រោយការចាប់ខ្លួន, ជនដៃដល់ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាល ដឹកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។

សូមបញ្ជាក់ថា ស្រ្តីកម្មកររោងចក្រម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយឃាតកប្រើខ្សែរឹត ក សម្លាប់នៅក្នុង បន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំ ពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល បានកើត ឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២៥ហើយត្រូវបានគេសង្ស័យថាជាអំពើឃាតកម្ម។ ជនរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) មានទីលំនៅភូមិត្រពាំងលានឃុំព្រៃក្រសាំងស្រុកឧដុង្គខេត្តកំពង់ស្ពឺនិងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ៕

នាគសមុទ្រ