កំពង់ឆ្នាំង៖ជនល្មើសជាបក្ខពួកក្រុមចោរលួចនិងប្លន់ម៉ូតូ២នាក់ត្រូវបានសមត្ថកិច្ចនគរបាល ព្រហ្ម ទណ្ឌក្រុងកំពង់ឆ្នាំងសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តបង្ក្រាបបានខណៈពួកគេកំពុងស្នាក់នៅផ្ទះសំណាក់មួយកន្លែង។ប្រតិបត្តការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៦និង ៤៥នាទីយប់
ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៤នៅផ្ទះជួលមួយកន្លែងស្ថិតក្នុថភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។
លោកប៉ុលវុទ្ធីស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទនណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំងបានថ្លែងប្រាប់អោយដឹងថា៖ជនសង្ស័យទាំង២នាក់នេះមាន១ឈ្មោះអ៊ីសំណាងអាយុ៣៧ឆ្នាំរស់នៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងធ្លាប់ជាប់ពន្ធនាគារនៅខេត្តបាត់ ដំបងអស់រយៈពេល៥ឆ្នាំពីបទកាច់កយកម៉ូតូហើយទើតែចេញពីពន្ធនាគារបានរយៈពេល១ឆ្នាំ ប៉ុណ្ណោះ ២.ឈ្មោះសួនប៊ុននីអាយុ២៧ឆ្នាំរស់នៅផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងធ្លាប់ជាប់ពន្ធនាគាររយៈពេល៥ខែនៅខេត្តបាត់ដំបងដូចគ្នានិងទើបតែចេញពីពន្ធនាគារនាពេលថ្មីៗនេះ។
សូមបញ្ជាក់ថានៅក្នុងរយៈពេល២ថ្ងៃនេះម៉ូតូរបស់ប្រជាពលរដ្ឋចំនួន២គ្រឿងត្រូវបានចោរ ប្លន់ និងលួចយកជាបន្តរបន្ទាប់គឺនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៤នៅជិតផ្ទះសំណាក់សាន់ដេ២ស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុមចោរ៣ នាក់បានកាប់ម្ចាស់ម៉ូតូ១ដាវចំខ្នងហើយប្លន់យកម៉ូតូស្កុបពីពណ៌ក្រហមមួយគ្រឿងម៉ូតូជិះគេចបាត់។
ដោយឡែកករណីទី២បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៤នៅជិតធនាគារខេត្តស្ថិតក្នុងភូមិប្អេរសង្កាត់ប្អេរ គឺចោរម្នាក់បានលួចយកម៉ូតូហុងដាឌ្រីមសេ១២៥ដែលម្ចាស់កំពុងអង្គុយហូបនំគ្រួកភ្លេចសោរនៅជាប់ម៉ូតូនៅចំណុចខាងលើហើយជនល្មើសបានជិះគេចខ្លួនបាត់ដូចគ្នា។ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់និងកំណត់មុខសញ្ញាបានច្បាស់លាស់សមត្ថកិច្ច នគរបាលបានឈានទៅចាប់បក្ខពួកក្រុមចោរប្លន់និងលួចនេះនៅចំណុចខាងលើតែម្តង។
វត្ថុតាង ជាប់នៅនឹងខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះរួមមានដែកអក្សតេចំនួន១ ទឹកថ្នាំញៀន១ កន្ត្រៃ១ ថ្នាំញៀនម៉ាទឹកកក១បំពង់តូច និងទូរស័ព្ទលើតុ១គ្រឿង ហើយនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកានេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធិបញ្ជូនទៅតុលាការខេត្ត។មន្ត្រីនគរបាលម្នាក់បានថ្លែងត្អូញត្អែរអោយដឹងថា៖កន្លងមកសមត្ថកិច្ចតែងតែខិតខំ ស្រាវ ជ្រាវចាប់បាននូវមុខសញ្ញាជាបន្តបន្ទាប់តែអ្វីដែលពួកគាត់មិនអស់ចិត្តនោះគឺខាង ស្ថាប័នតុលា ការតែងតែធ្វើការដោះលែងជនល្មើសទាំងនោះមកវិញ បង្កការរំខានដល់សន្តិសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ។មន្ត្រីនគរបាលរូបនោះបានសំណូមពរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំងមេត្តា ដាក់ទោសទណ្ឌដល់ជនល្មើសទាំងនោះទៅតាមច្បាប់បញ្ញត្តិអោយបានម៉ឺងម៉ាត់ផងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនគរបាលខំចាប់តែតុលាការខំលែងឯអ្នកទឹកភិនែកគឺរាស្ត្រ៕